

ហើយលោកបញ្ជាក់បន្ថែមទៀតថា៖ «វាមិនមានច្បាប់ណាដែលចែងថា មិនឲ្យយកសែលោហិតចូលធ្វើការទេ។ វាជាការមួលបង្កាច់។ ព័ត៌មានយ៉ាងដូច្នេះយូរទៅវានឹងសាបដោយសារតែពាក្យវាមិនពិតហើយមិនគួរប្រើបំពុលសង្គមដូច្នេះទេ»។
តាមរយ:ការឆ្លើយតប របស់ លោក ធឹម សុផា ខាងលើនេះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) នៅតែចាត់ទុកថាពុំមានប្រសិទ្ធភាពដោយថាចោរពុំដែលសារភាពថាខ្លួនចោរឡេីយ។
ឯកឧត្តម សង្កត់ធ្ងន់បន្ថែមថា សំខាន់ឥឡូវក្រសួងមហាផ្ទៃបានបេីកស្រាវជ្រាវស៊េីបអង្កេតហេីយ ។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និងបន្តតាមដានការស្រាវជ្រាវនោះថែមទៀត ដេីម្បីធានានូវភាពសុក្រឹត្យ ប្រសិនជាការស្រាវជ្រាវនោះបានលទ្ធផលផ្ទុយពីការទាត់ចោលរបស់លោក នោះបានន័យថាលោកមាន ចេតនា យ៉ាងប្រាកដ ។
