header ads

Sponsor

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាស្ថាប័នថ្មីដែលមួយដែលទេីបបង្កេីតឡេីងដោយ សម្ដេចតេជោ ហ៊ុន សែន ស្ថាប័នថ្មីនេះចាប់តាំងពីបង្កេីតឡេីងមកហាក់ដូចជាមានសភាពធ្វេីការរហ័សរហួនឆ្លេីយតបទាន់ពេលចំពោះប្រតិកម្មសង្គម និងភាពអវិជ្ជមាននានា ជាក់ស្ដែងដោយយោងតាមសកម្មភាពគណបក្សដែលធ្វេីការយ៉ាងលេចធ្លោដូចជា គណបក្សខ្មែរក្រោក គណបក្សយុវជនកម្ពជា គណបក្សឆន្ទៈខ្មែគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា ជាដេីម ។

ថ្មីៗនេះគណបក្សខ្មែរក្រោក បានចាប់ផ្ដេីមធ្វេីការបកអាក្រាតបញ្ហាបក្សពួកនិយមរបស់ លោក ធឹម សុផា បញ្ហាស្រូវចុះថោក បញ្ហាអភិបាលខេត្តអសកម្ម ការឃុបឃិតលួចដីរដ្ឋលក់ ហេីយមានគណបក្សមួយចំនួនទៀតបានដុតដៃដុតជេីងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋចេញជាផ្លែផ្កាហូហែរផងដែរ ដែលទិដ្ឋភាពនៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានបង្ហាញពីភាពសកម្មហេីយប្លែកពីស្ថាប័នផ្សេង ។

ជាក់ស្ដែងមុននេះបន្តិចឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យោងតាមសេចក្ដីប្រកាសរបស់លខាធិការដ្ឋានបានរៀបរាប់ពីសកម្មភាពដែលបានប្រជុំជាមួយក្រសួងមហាផ្ទៃ ដែលជារួមផ្ដោតលេីការដេញដោលគ្នាមួយទំហឹង ទាំងបញ្ហា គ្រួសារនិយមរបស់ លោក ធឹម សុផា ការចុះអនុវត្តន៍សាលដីកាបង្ហូរឈាមនៅក្រុមព្រះសីហនុ បញ្ហាគ្រឿងញៀន អភិបាលខេត្តឈ្លេីយ បញ្ហាគម្រាមព័ទ្ធសម្លាប់ សមាជិកឧត្តមក្រុមប្រក្សពិគ្រោះ និងផ្ដល់យោបល់ ការបាត់ដីសម្បទានសេដ្ឋកិច្ច បញ្ហាច្បាប់អន្តោប្រវេសន៍ជាដេីម ដែលយេីងខ្ញុំសូមភ្ជាប់អត្ថន័យដូចខាងក្រោមនេះ ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post