header ads

Sponsor

មុននេះបន្តិចឧកញ៉ា ឡេង ណាវ៉ាត្រា បានឆ្លើយតបនឹងវីដេអូរបស់លោក ផែង វណ្ណៈ ដោយសម្ដែងការតូចចិត្ត ក្រោយលោក ផែង វណ្ណៈ ថាវ៉ៃឬក ក្រអើតក្រទមក្រោយបានក្លាយជាឧកញ៉ា ខណៈពីមុនជាអតីតពលករនៅកូរ៉េ។

សូមគោរពសំពះជំរាបសួរដោយកាគោរពបំផុត​​ ខ្ញុំបានឃើញបងនិយាយប៉ុន្មានម៉ាត់ធ្វើអោយប្អូនតូចចិត្តបំផុត😭😭😭😭😭 ប្រសិនកានិយាយនេះបងប្រុសនិយាយសំដៅមកលើប្អូន។

ខ្ញុំសូមទទួលពាក្យថា ខ្ញុំជាពលករ តែមិនទទួលដាច់ខាតពាក្រថាខ្ញុំកញ្ចះគេ ព្រោះពួកខ្ញុំយកកំលាំងទៅដោះដូលុយ និងមានសិទ្ធិស្មើគ្នានៅប្រទេសគេ ហើយក៍ ដើម្បីគ្រួសានិងចូលរួមជួយអភិវឌ្ឈប្រទេសរបស់យើងដែ ។ពាក្រថាខ្ញុំភ្លេចកំណើតតើខ្ញុំភ្លេចកន្លែងណា ខ្ញុំធ្វើបុណ្យរាល់ឆ្នាំនឹង ថែមទាំងបានជូនអំណោយក្នុងស្រុកកំណើតជាប្រចាំ ហើយជួបមនុស្សចាស់ជាពិសេសបងខ្ញុំតែងតែលើកដៃសំពះ បងភ្លេចហើយឬខ្ញុំលើកដៃសំពះបងពេលវីដេអូcall ដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងសំពះ ហេតុអ្វីបងដៀលខ្ញុំទៅរួចប្អូនមិនយល់😭😭😭😭 កន្លែងណាខ្ញុំក្រអើតក្រទម បងជួយពន្យល់ប្អូនផង😭😭😭😭😭😭។ ខ្ញុំក៏ស្អប់ពាក្រថាភ្លេចកំណើតដែ បងសួអភិបាលរងស្រុកបាភ្នំ ទៅ តើខ្ញុំជួយអ្វីខ្លះ ហេតុអ្វីបងប្រើពាក្រថាខ្ញុំភ្លេចកំណើតបែបនេះ នេះជាលើកទីមួយហើយបងដៀលខ្ញុំបែបនេះទោះឪពុកខ្ញុំក៍គាត់មិនដែលដៀលខ្ញុំបែបនេះដែ៕ កង់កញ្ចាស់ខ្ញុំគ្មានជិះមែនពីមុនពិតជាអត់ណាស់ តែអីឡូវធ្វើសំណង់ក៏ទិញម៉ូតូជិះបានដែមិនដូចដាក់ទំនាយពេទេ បងកុំស្អប់ប្អូនពេក បងថាខ្ញុំចង់ល្បី ដោយសារជួយគេខ្ញុំទទួល តែខ្ញុំគិតថាប្រហែលប្រសើជាងចង់ល្បីដោយមិនបានជួយ ។


ពិតមែនហើយបងខ្ញុំប្រវត្តិអ្នកក្រ ហើយទៅថ្ងៃមុខគ្មានអ្នកណាអាចមើលដឹងទេថាក្រឬយ៉ាងណាដែ បងនិយាយត្រូវ ។ តែសូមបងកុំដាក់ទំនាយអោយខ្ញុំអី ខ្ញុំក៍ចង់ធូធាដែព្រោះខ្ញុំលំបាកច្រើនហើយ ត្រូវជួយគ្រួសារ បងប្អូនច្រើននៅស្រុកយើងព្រោះពូជខ្ញុំអ្នកក្រស្រាប់ហើយ និងជួយសង្គមខ្លះ មួយទៀតខ្ញុំក៍មិនដែលគិតថាខ្ញុំអ្នកមានដែ បងយល់ច្រលំហើយខ្ញុំធ្វើការរកពេលសំរាកគ្មាន។ គឺប្រៀបដូចជាបងអញ្ចឹងពីមុនបងធ្វើកាអ្វី អីឡូវបងធ្វើអ្វីមានតែបងទេទើបដឹងច្បាស់ គ្មាននណាចង់មានកំហុសឬចង់ខ្វះសមត្ថភាព ឡើយ អ្វីៗប្រែប្រួលគ្រប់ពេលខ្ញុំក៍បានត្រៀមចិត្ពខ្លះដែខ្ញុំមិនដែលគិតថាខ្ញុំជោគជ័យរហូតទេ ជាអ្នកមានអ្វីទេ៕ 


ខ្ញុំសូមបញ្ជាក់ប្រាប់បង
#ខ្ញុំមិនបានសូមមីល្ពៅវិនិយោគទេ បងច្រលំមនុស្សហើយ បងជួយពិនិត្យឡើងវិញផង ៕ហើយរឹតតែមិនចង់បានចំនេញពីគាត់ ម្យ៉ាងទៀត ក៍មិនបានខឹងនិងប្អូនប្រុសមីល្ពៅដែដែ លុយខ្ញុំជួយ 1000$នេះបើគាត់គិតថាតិចមិនមកយក ខ្ញុំទុកជួយអ្នកផ្សេងក៍បាន បើដឹងថាខ្ញុំជួយហើយខ្ញុំទទួលអារម្មណ៍ឈឺចាប់បែបនេះ ខ្ញុំមិនជួយល្អជាង ។ តែបើខ្ញុំសសេរខុសកន្លែងណាសូមបងប្រុសនិងបងប្អូនទាំងអស់អភ័យទោសអោយខ្ញុំផងព្រោះខ្ញុំរៀនបានតិច

#ប្អុនសូមរាយកាកណ៏ជំរាបជូនបង កាលពីសប្ដាហ៏មុន​ មានមិត្តភក្តិ​ Vj ALaskoo គាត់ស៊ែប្អូនប្រុសធ្វើមីល្ពៅអោយខ្ញុំជួយ ហើយខ្ញុំក៏សួថាជួយដោយវិធីណា មិត្តភក្តិនៅក្នុងហ្វេសបុក ក៍តបថាជួយវិនិយោគ ខ្ញុំក៍ប្រាប់វិញថា ចឹងអោយគាត់ទាក់ទងមក ។ ក្រោយមកស្រាប់ហ្វេសបុកឈ្មោះមីល្ពៅទាក់ទងមក ពេលនោះខ្ញុំឃើញពត៍មានគេផ្សាយថាមានលោកឧកញ៉ាម្នាក់គេជួយហើយខ្ញុំឆ្ងល់ ខ្ញុំសួថា(ចុះលឺថាមានគេជួយហើយនោះ ) ព្រោះខ្ញុំមិនចង់លូកដៃទៀតទេ តែគាត់ថាមិនទាន់បានទេ ខ្ញុំនឹកស្មានថាគាត់ចង់បានយោបល់និងកាជួយជ្រោមជ្រែងកាវិនិចង់វិនិយោគ ពេលនោះគាត់និយាយថាគាត់មិនវិនិយោគខ្ញុំមានអារម្មណ៏ឆ្ងល់ ចឺងគាត់ទាក់ទងមកខ្ញុំធ្វើអ្វី ហើយខ្ញុំក៍សួទៀតតែគាត់មិនតប ខ្ញុំមិនគិតអ្វីដែ។ បន្ទាប់មកខ្ញុំឃើញគាត់ live ថាគេអោយគាត់២០%ឬ៣០% គាត់ធ្វើមិនបាន គាត់ថាគាត់មិនវិនិយោគ ខ្ញុំមានអារម្មណ៍ស្ដាយជំនួសគាត់ ខ្ញុំស៊ែផុសបញ្ចេញមតិ ក្នុងន័យឆ្ងល់ ហើយក៏ដូចជាកាអោយយោបល់ ព្រោះខ្ញុំchatចុងក្រោយគាត់មិនតប ។តែរឿងពិត កាសំរេចចិត្តលើគាត់ដដែលតើ ខ្ញុំមានសិទ្ធិអី

តែក្រោយមកទើបខ្ញុំដឹងបងLong Sokiry ប្រាប់ថាគាត់ចង់អោយយើងជួយជាលុយខ្លះមិនមែនជួយវិនិយោគទេ ចឹងខ្ញុំក៏យល់ ខ្ញុំប្រាប់ទៅបងគិរីថាខ្ញុំជួយ៥០០ ព្រោះបើដាក់ទៅគាត់ផ្ទាល់ខ្លាចថាខ្ញុំមើលងាយគាត់ តែបងLong Sokiryគាត់មិនតប ខ្ញុំគិតថា ប្រហែលគាត់រវល់។ ស្រាប់តែមានគេ share ម៉ាស៊ីន តំលៃ៣៨០០ ខ្ញុំក៍ស៊ែរូបម៉ាស៊ីននឹងទុក ហើយជួយ១០០០តែម្ដងទៅ ព្រោះម៉ាស៊ីនធូថ្លៃដែ ខ្លាចគាត់មិនហ៊ានទាក់ទងមកខ្ញុំ ម្យា៉ងខ្ញុំរវល់ក៏អោយទាក់ទងមកជំនួយកាខ្ញុំវិញព្រោះបងគិរីក៍មិនតប។
កន្លែងណាដែលបងគិតថាខ្ញុំចង់វិនិយោគជាមួយគាត់ហើយចង់ចំនេញពីគាត់ ហើយខ្ញុំក៍មិនបានខឹងគាត់ដែរ​ ខ្ញុំមានរូបភាពជូនបងមើលបងមើលចុះ បញ្ចាក់ថាខ្ញុំមិនបានចង់វិនិយោគ ទាញរកផលចំនេញណាមួយឡើយ ខ្ញុំឃើញគេចុះផ្សាយថាខ្ញុំប្រត្តិកម្ម ខ្ញុំក៍លុបខ្ញុំស៊ែចេញ k01 ប្រាប់ខ្ញុំបុស្តិ៍វិទ្យុថាអោយខ្ញុំក៍ខ្ញុំទ្រាំខ្ញុំគិតថាតិចទៀតគឺសាបហើយ តែបងបែជាដាក់មកធ្ងន់ពេក មិនស្មានថាមនុស្សដែលខ្ញុំគោរពដៀលខ្ញុំបែបនេះសោះ ខ្ញុំមិនចង់ឈ្នះចាញ់អ្វីទេតែមិនចង់អោយបងឬបងប្អូនក្នុងfacebookយល់ច្រលំលើប្អូន

តាមពិតបងជាមនុស្សខ្ញុំគោរព ហើយលឺថានៅជិតស្រុកកំណើតខ្ញុំទៀត លឺល្បីថាបងនៅបឹងព្រះ ចំណែកខ្ញុំនៅត្រពាំងសាលា បើខ្ញុំសសេរខុសកន្លែងណាសូមបងប្រុសនិងបងប្អូនទាំងអស់អភ័យទោសអោយខ្ញុំផង ព្រោះខ្ញុំរៀនបានតិចសូមទុកផ្លូវអោយប្អូនរស់ផងបងកុំធ្វើអោយគេស្អប់ប្អូនអីខ្ញុំគ្មានបំនងអាក្រក់អ្វីទេ។ videoរបស់ បងវែងសូមទោសខ្ញុំកាត់
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post