header ads

Sponsor

ក្រុងព្រះសីហនុ-ទំនិញម្ហូបអាហារវេចខ្ចប់រួចខូចគុណភាពហួសថ្ងៃខែប្រើប្រាស់ច្រើនកញ្ចប់ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដកហូតពីផ្សារទំនើបមួយចំនួនក្នុងក្រុងព្រះសីហនុយកទៅកំទេចចោល។

ការត្រួតពិនិត្យនិងដកហូតនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពេលមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យម្ហូបអាហារវេចខ្ចប់ស្រាប់នៅតាមបណ្តាផ្សារទំនើបក្នុងក្រុងព្រះសីហនុ ។ បើតាមមន្ត្រីកាំកុងត្រូលបញ្ជាក់ថា ការដកហូតបានធ្វើឡើងក្នុងផ្សារម៉ាតមួយចំនួនដូចខាងក្រោម:

១. ផ្សារ ៥០២ ស្មាលមីនីម៉ាត
- នំត្រីយីហ៊ឺក្រៀម ១៧០កញ្ចប់ = ១១,០៥ kgs
- នំយីហ៊ឺក្រៀមបន្ទះ ២០កញ្ចប់ = ០,៥៦ kgs

២. ផ្សារបញ្ញា មីនីម៉ាត
- កាហេ្វ (Nescafe) ៣កញ្ចប់ = ០,២៤ kgs
- នំបំពងកំពត ១៦កញ្ចប់ = ២,៤០ kgs

៣. យ៉ាស្មីនដេលីម៉ាត
- នំកញ្ចប់Betel Nut ១៦កញ្ចប់ = ០,៤៥ kgs
- មី The Best faxl selection ៧កញ្ចប់ = ០,១៥ kgs

សរុបទំនិញដែលបានដកហូតចំនួន ១៤,៨៥ kg យកទៅរក្សារទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីកំទេចចោល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post