
ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៤:២០នាទីល្ងាច នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ១៣៩ មុខគ្លីនិកមួយកន្លែងយីហោ កង សំអូន សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ បានដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរស២នាក់ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរយ៉ាងម៉េចនោះទេ ស្រាប់តែឈានដល់ថ្នាក់យកអាវុធមកភ្ជុងគ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រោយមកក៏ឮសំឡេងផ្ទុះឡើងចំនួន៣គ្រាប់ផ្ទួនៗគ្នាតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមានការភិតភ័យយ៉ាងខ្លាំងផងដែរ បន្តិចក្រោយមកគេឃើញមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ និងកម្លាំងអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពីមានការផ្ទុះអាវុធ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា បញ្ជាឲ្យវ៉ៃខ្នោះបុរសម្នាក់បញ្ជូនទៅធ្វើការសាកសួរភ្លាមៗផងដែរ។
ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនេះ កម្លាំងសមត្ថកិច្ចកំពុងរង់ចាំធ្វើការសាកសួរភាគីម្ខាងទៀត ដែលនៅខាងក្នុងផ្ទះខាងលើនោះ ក្នុងករណីមិនសហការជាមួយកម្លាំងសមត្ថកិច្ចទេ កម្លាំងសមត្ថកិច្ចនិងសុំគោលការពីថ្នាក់លើដើម្បីឃាត់ខ្លួន៕










ផ្ដល់សិទ្ធិដោយ campost.news