header ads

Sponsor

កោះកុងៈ លោក អ៊ី ម៉េងលាង បានលក់ដីរដ្ឋដែលគ្រប់គ្រងដោយប្រធានមន្ទីរកសិកម្មខេត្តកោះកុងនោះ ម្សិលមិញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំធ្វើសន្និសីទកាសែត ដើម្បីបកស្រាយ និងបដិសេធថា លោកលក់ដីកសិកម្មរបស់រដ្ឋចំនួន១០ហិចតា និងកាត់ដីរដ្ឋឲ្យប្រជាពលរដ្ឋ១គ្រួសារ ស្ថិតនៅតំបន់សត្វឃាត។

លោកបានថ្លែងយ៉ាងដូច្នេះថា ចំពោះបញ្ហានេះ វាមិនពិតដូចការចុះផ្សាយនោះទេ ហេតុនេះសូមស៊ើបសង្កេតស្រាវជ្រាវឲ្យបានច្បាស់មុននិងចុះផ្សាយ ហើយត្រូវមកសួរនាំគាត់ជាប្រធានមន្ទីរកសិកម្មសិន មិនមែនលឺតែភាគីម្ខាងនិយាយនោះទេ បើចុះផ្សាយយកតែភាគីម្ខាង ហាក់បីដូចជាបរិហាកេរ្តិ៍លោកអញ្ចឹង ចំពោះបញ្ហាទាំងអស់នេះ លោកបានរាយការណ៍ជូនខេត្ត និងក្រសួងអស់ហើយ។

លោកបានបន្ថែមថា បើខេត្ត និងក្រសួងរកឃើញថា គាត់លក់ដីរដ្ឋ និងកាត់ដីរដ្ឋឲ្យប្រជាជន១គ្រួសារនោះ លោកនឹងទទួលទោសទៅផ្លូវច្បាប់ ហើយដីកសិកម្ម១កន្លែងនេះ កាលឆ្នាំ២០១៣ មានបងប្អូនប្រជាពលរដ្ឋ បានបោះបង្គោសង់លំនៅដ្ឋានម្តងរួចមកហើយ តែត្រូវបានមន្ទីរសហការជាមួយអាជ្ញាធរធ្វើការរុះរើម្តងរួចហើយ នៅសំណង់រឹងប៉ុន្មានគ្រួសារប៉ុណ្ណោះ ហើយនៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋបានចុះបោះបង្គោលបន្តទៀត តែត្រូវបានមន្ទីរចុះរុះរើអស់ហើយ បានដាក់ស្លាកសញ្ញាបន្ថែមទៀត ហើយចំពោះប្រជាពលរដ្ឋ៩គ្រួសារ ជាសំណង់រឹងត្រូវខាងមន្ទីរ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់រួចហើយ។

ប្រភពមួយបានឲ្យដឹងថា ​រឿងអាស្រូវ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ហើយ​ត្រូវ​បាន​អធិការកិច្ច​របស់​ក្រសួងកសិកម្ម​បើក​ការ​ស៊ើប​អង្កេត និង​បញ្ជា​ឲ្យធ្វើ​ការ​បំភ្លឺ​ជា​លាយ​ល័ក្ខណ៍​អក្សរ​នូវ​កំហុសឆ្គង​របស់​ខ្លួន​ចំនួន​១៦​ចំណុច ​តាំងពី​ចុងឆ្នាំ​២០១៨មក។

ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បិទ​បាំង និង​កំពុង​ត្រូវ​បាន​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​យក​មក​បើក​កកាយ​ស្អុយច្រាស់ខ្យល់​នោះ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​២០១៩ លោក ​អ៊ី ម៉េ​ង​លាង ខំ​ចេញ​មុខ​ចេញ​មាត់ ប្រកាស​ឲ្យ​បណ្តាញសារព័ត៌មាន និង​ទូរទស្សន៍​ជា​ច្រើន​ ចូល​ធ្វើ​សន្និសីទ​នៅ​ក្នុង​មន្ទីរ​របស់​ខ្លួន ទំនងជា​ចង់​លាងមុខ​មាត់​ឲ្យ​ថ្នាក់លើ ​ឬ​មជ្ឈដ្ឋាន​នានា​ថា ខ្លួន​គ្មាន​កំហុស តែ​មិន​បាន​ដូច​បំណង​ឯណា គ្រាន់តែ​អ្នកកាសែត​សួរ​តែ​៣​សំណួរ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ ឆួលចុងច្រមុះ​ក្រហម​មុខ​ខឹង​ច្រឡោត​ភ្លាម រួច​ឆ្លើយ​ទាំង​ងងឹត​ងងុល និង​ស្រែក​សំឡុត​ខ្លាំង​ៗ​ដាក់​អ្នក​សារព័ត៌មាន​ ហើយលោកប្រធានមន្ទីររូបនោះ ក៏បានសរសេរនៅលើទំព័ហ្វេសប៊ុករបស់ខ្លួន ដៀលដល់អ្នកកាសែតថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post