header ads

Sponsor

ភ្នំពេញៈ តារាសម្តែងលោក បញ្ញា សិដ្ឋ ត្រូវបាននារីម្នាក់ធ្វើការចោទប្រកាន់ថា លោកបានជំពាក់លុយមិនព្រមសង និងបានព្យាយាមគេចវេសគ្រប់មធ្យោបាយនៅពេលដែលនាងបានព្យាយាមទាក់ទង។

នារីខាងលើក៏បានចោទប្រកាន់មកលើតារាសម្តែងរូបនោះថែមទៀតថា មានលុយមិនព្រមសង គិតតែយកលុយទៅចិញ្ចឹមប្រុស ខណះពេលដែលនាងអាចនឹងមានវិធានការក្តៅមួយនៅពេលដែលលោកនៅតែក្រាញមិនព្រមដោះស្រាយ។

នារីម្នាក់ដែលបានដាក់ឈ្មោះគណនេយ្យហ្វេសប៊ុកថា កញ្ញា តែងអន បានធ្វើការបង្ហោះសារដោយភ្ជាប់ទៅនឹងរូបថតរបស់តារាសម្តែងលោកបញ្ញា សិដ្ឋ បានធ្វើការអះអាងថា តារាសម្តែងរូបនេះបានខ្ចីលុយរបស់ខ្លួន ហើយបានគេចវេសមិនព្រមសងនោះឡើយ។

បើតាមអ្វីដែលនាងបានសសេរបញ្ជាក់ថា ពេលត្រូវសងលុយមេច មិនធ្វើចរិកដូចពេលខ្ចីគេ កុំស្មានថា Block Fb Block លេខទូរស័ព្ទខ្ញុំ ខលមិនលើកអត់មានរឿងអីកើតឡើងនោះ ពេលមកពឹងលន់តួមេស អាសអាងចេះ អាសអាងចោះ ឥឡូវមេចធ្វើចរិកធូរថ្លៃម៉េស បើមិនចេញមុខមកដោះស្រាយរឿងលុយនេះទេ នឹងមានអីលើសពីនេះទៀត ទុកមុខឲ្យច្រើនហើយ ក៏អត់ធ្មត់ច្រើនដែរ កុំឲ្យមានលើសពីនេះទេ អាមានលុយអត់សងគេទេយកចិញ្ចឹមប្រុសនឹងហើយ មានលុយទើបបានបង់ឡានផ្តាច់នឹងហើយកាលសងលុយគេ។

ពាក់ព័ន្ធបញ្ហាខាងលើនេះតារាសម្តែងលោក បញ្ញា សិដ្ឋ បានចាត់ទុកការអះអាងពីស្តី្រខាងលើនេះថា ជារឿងមិនពិតឡើយ ខណះពេលដែលលោកនិងនារីនោះមិនដែលបានស្គាល់គ្នាពីមុនឡើយ។
លោកថា នេះអាចជាករណីដែលចង់មួរបង្កាច់កិត្តិយសរបស់លោកប៉ុណ្ណោះ ក្នុងពេលដែលលោកគឺជាអ្នកសិល្បះមួយរូប ហើយបើករណីខាងលើនេះជាការពិតលោកនឹងទទួលខុសត្រូវតាមច្បាប់។
លោកបញ្ញា សិដ្ឋ បានសសេរសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា មើលមុខខ្ញុំអោយច្បាស់ តារាសិល្បៈនឹងស្រួលធ្វើបាបមែនទេ?ខ្ញុំសូមសួរបើសិនសិល្បៈករសិល្បៈការនីទាំងអស់បើជួបរឿងដូចខ្ញុំ តើទទួលយកបានទេ ?គេមកសរសេរបង្ហោះនៅតាម Facebook មើលងាយកិតិយសខ្ញុំបែបនេះតើព្រមទេ? បើប៉ះចំបងប្អូនអ្នកវិញយ៉ាងមេចដែល? តែខ្ញុំនឹងធ្វើតាមច្បាប់ ប្រទេសមានច្បាប់ ចង់បំផ្លាញកិតិយសខ្ញុំមិនបានទេ ព្រោះជារឿងមិនពិត បើពិតខ្ញុំនឹងទទួលតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា ករណីខាងលើនេះលោកបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្វែងរកភាពស្អាតស្អាត និងរកយុត្តិធម៌សម្រាប់រូបលោក៕ ផ្ដល់សិទ្ធិដោយ camposth.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post