header ads

Sponsor

កំពង់ឆ្នាំងៈ ផ្ទះក្បឿង៣ខ្នង ជញ្ជាំងក្តា និងសម្ភារៈក្នុងផ្ទះ ត្រូវឆេះអស់ ដែលជាផ្ទះរបស់លោក លី សំអាត នគរបាលផ្នែកព្រហ្មទណ្ឌស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលលោកកំពុងតែការពារសុវត្ថិភាពបុណ្យសែនចូលឆ្នាំចិន នៅកន្លែងអធិការស្រុក។

ករណីឆេះនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិស្រែព្រៃ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយពីផ្លូវជាតិលេខ៥ ប្រហែល ៣គីឡូម៉ែត្រ ផ្លូវឆ្ពោះទៅមាត់ទន្លេកំពង់ត្រឡាច។

ផ្ទះក្បឿង ៣ ខ្នងត្រូវឆេះគ្មានសល់ តែគ្មានអ្នករងរបួស ឬស្លាប់ទេ តែសម្ភារៈនៅក្នុងផ្ទះឆេះម៉ត់ទាំងអស់រួមមានលុយដុល្លារ២០០០ដុល្លារ លុយខ្មែរ៦០ម៉ឺនរៀល និងមាសចំនួន ៥ ជីទុកក្នុងផ្ទះត្រូវឆេះអស់។

ករណីឆេះផ្ទះនេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច លោកបានមានប្រសាសន៍ប្រាប់ថា សង្ស័យករណីមកពីទុសេខ្សែភ្លើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post