header ads

Sponsor

កំពង់ស្ពឺៈ រឿងដ៏​​​ហួសចិត្ត​ ទោះខំប្រកែកក៏គ្មានន័យ ពាក្យចាស់ពោលថា “ស្រីប្រកាន់​ ប្រុសប្រកែក” ទោះត្រូវរ៉ូវគ្នា​ក៏ដោយ ក៏​ខាងប្រុសនៅតែខុស​ ជាក់ស្ដែង​ គូ​ស្នេហ៍​វ័យចំណាស់១គូ ​ត្រូវ​រ៉ូ​វ​នាំគ្នា​ចូល​ផ្ទះសំណាក់​ក្រេបទឹក​ឃ្មុំ​បានសម្រេច​ ត្រូវ​ម្តាយ​ខាង​ស្រី ​បាន​ប្តឹង​ពីបទ​រំលោភ​សេពសន្ថវៈ ​ត្រូវ​នគរបាល​ជំនាញ​ឃាត់ខ្លួន​។

ហេតុការណ៍​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​នេះ ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃសុក្រ​ ទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩នេះ នៅ​ចំណុច​ភូមិ​ទី​៤ ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​។

​ជនសង្ស័យ​ឈ្មោះ ​ង៉ែត​ ស៊ី​ថុង​ អាយុ​៧០​ឆ្នាំ​ រស់នៅ​ភូមិ​ទី​៤ ​ឃុំ​ត្រែងត្រយឹង​។​ ស្ត្រី​រងគ្រោះ​ ​អាយុ​៤៤​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។

ប្រភពព័ត៌មានពីបានអោយដឹងថា ​មុនពេល​កើតហេតុ​ ជនសង្ស័យ ​និង​ស្ត្រី​រងគ្រោះ ​បាន​ត្រូវ​រ៉ូវ​គ្នា ​រួច​ក៏​នាំគ្នា​ទៅផ្ទះ​សំណាក់​មួយ ដើ​ម្បីរួមមេត្រីជាមួយគ្នា​យ៉ាង​ល្អូកល្អឺន​ លុះ​ចេញពី​ផ្ទះសំណាក់​វិញ​ មកដល់ផ្ទះ ក៏ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ យោងតាម​បណ្តឹង​របស់​ម្តាយ​ខាង​ស្រី ​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post