header ads

Sponsor

ស្វាយរៀងៈ កម្មករកម្មការិនីរោងចក្រ បៃ ហុង ផលិតអំពូលភ្លើង នៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀង ហ្គីហ្គារីសស៍ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងជិត៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីម៉ោង៩ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

បើតាមកម្មកាវិនីម្នាក់ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាង ខណៈដែលកម្មករ​កំពុងធ្វើការដូចសព្វមួយដង ស្រាប់តែមានធុំក្លិនផ្សែង បណ្តាលវិលមុខ ដកដង្ហើមថប់ៗ ក្អួតចង្អោរ ដួលបន្លបជាបន្តបន្ទាប់ ត្រូវបានមិត្តរួមការងារ និងពេទ្យប្រចាំការជួយសង្គ្រោះ និងដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីធ្វើការសង្គ្រោះ។

ព័ត៌មានលម្អិតបន្ថែមនៅពេលក្រោយទៀត៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post