header ads

Sponsor

ភ្នំពេញៈ បុរសខ្លាំងម្នាក់ ចេញពីផឹកស៊ីស្រវឹង ​ធ្លាក់ភ្នែក​បើករថយន្ត 4Runner ទៅបុកបបង្គោលភ្លើ​ងបំភ្លឺផ្លូវ ដែលជាទ្រព្យសម្បត្តិរដ្ឋ​ រួចបើ​ករត់​ តែសមត្ថកិច្ចឃើ​ញក៏​មកសួរនាំ​ បែរជាបុរសខ្លាំងរូបនោះ មក​សំឡុតសមត្ថកិច្ច ​ដោយប្រើ​សម្ដី​អសីលធម៌​ ហើ​យហៅ​ក្រុមគ្រួសារយករថយន្តមួយគ្រឿងទៀត ​យកខ្សែពួរ​មកចងសណ្ដោងអូសយកទៅផ្ទះ ទើ​បសមត្ថកិច្ចធ្វើការអន្តរាគមន៍ ស្ទាក់ឃាត់បាន​ ផ្អើ​លដល់​ក្រុមអ្នកយកព័ត៌មានចុះទៅផ្ដិតយកទិដ្ឋភាពផ្សាយផ្ទាល់​  បែរជាមានបក្ខពួកចេញមកកាង រារាំងមិនអោយថត ​ដេញវាយក្រុមអ្នកសារព័ត៌មាន នាំគ្នារត់ចែកជើ​ងគ្នាព្រាត​​ទាំងកណ្ដាលយប់។

គ្រោះថ្នាក់ចរាចរណ៍ឈានដល់កើតមានហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១២:៤០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃសៅរ៍​ ទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ត្រង់ចំណុចម្ដុំផ្សារបឹងតាម៉ាត តាមបណ្ដោយផ្លូវបេតុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត​មួយគ្រឿង​ ម៉ាក​ 4Runner ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2L-4338 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចផ្លូវបេតុងបត់ចូលផ្ទះ​ ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើ​ងថ្មមួយដើ​មពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើងបាក់បែកខូចខាតបន្តិចបន្តួច​ តែរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ បើ​កទៅមុខលែងរួច​ ស្របពេលដែលនៅកន្លែងកើ​តហេតុ​ មានសភាពស្ងាត់ផង​ បុរសខ្លាំង​ ដែលជាអ្នកបើ​កបរ​ បានទូរស័ព្ទហៅ​បុរសជើ​ងខ្លាំងម្នាក់ទៀត​ បើ​ករថយន្តមួយគ្រឿងមកកន្លែងកើ​តហេតុ​ រួចយកខ្សែពួរ​មកចងដើ​ម្បីសណ្ដោងអូសយកទៅផ្ទះ​។

សាក្សីបន្តថា​ លុះពេលអូសយករថយន្តចេញពីកន្លែងកើតហេតុបានប្រហែល២០០ម៉ែត្រ មកដល់ផ្លូវបេតុង ខាងក្រោយវត្តចំការដូង រួចបម្រុងយករថយន្តទៅទុកនៅមុខផ្ទះ ស្រាប់តែកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ដែលល្បាតពួនស្ទាក់​ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន​ បានមកដល់ឃើ​ញ​ ហើ​យក៏ចុះមកសួរនាំ ស្រាប់តែបុរសម្ចាស់រថយន្តបង្កនោះ ទំនងជាមន្ត្រីរាជការជាន់ខ្ពស់ហើយ​ បានជាមានអំណាចបែបនេះ សូម្បីតែប៉ូលិសប៉ុស្តិ៍ក្នុងមូលដ្ឋានមិនហ៊ានជាមួយដែរ ឬមកពី​ឃើ​ញមានកាំភ្លើងសៀតនៅជាប់ចង្កេះទៀត? ហើ​យបុរសជើ​ងខ្លាំង រួមទាំងបក្ខពួក​នាំគ្នាឆ្លើ​យតប ដោយស្រែកសំឡុតសមត្ថកិច្ច​ ទាំង​ទទឹងទទែង និងប្រើសម្ដី​អសីលធម៌​ ប្រមាថមាក់​ងាយ សមត្ថកិច្ច​រូបនោះ​ថែមទៀតផង​។

ចំណែកឯសមត្ថកិច្ចល្បាតនោះ បានរាយការណ៍សុំកម្លាំងបន្ថែមឲ្យជួយអន្តរាគមន៍ផង​ ព្រោះភាគីសែស្រឡាយបុរសម្ចាស់រថយន្តបង្ក​ បាននាំគ្នាប្រកែកឆោឡោ​ទទឹងទែង​ ដោយប្រើសម្ដីមិនសមរម្យមាក់ងាយសមត្ថកិច្ចខ្លាំងណាស់​ ។

សាក្សីខាងលើ​បន្តទៀតថា​ មួយសន្ទុះក្រោយមក​ គេឃើ​ញមានកម្លាំងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ​ និងឃើ​ញក្រុមអ្នកសារព័ត៌មានពេលរាត្រីជាច្រើននាក់ បានមកដល់កន្លែងកើតហេតុ​បន្តបន្ទាប់គ្នា​ ដោយអ្នកខ្លះថតផ្តិតយករូបភាព​ អ្នកខ្លះធ្វើ​ការផ្សាយផ្ទាល់ (Live) ហើយខណៈពេលដើរមកសួរនាំហេតុការណ៍នោះ​ មូលហេតុអ្វី​ នៅចំណុចណាដែរ​ ហើយមិនទាន់បានសួរចប់ផង​ ស្រាប់តែបុរសជើងខ្លាំងម្នាក់​ ដែលជាអ្នកបើករថយន្តបង្ក និងបុរសម្នាក់ទៀត រួមទាំងបងប្អូនប្រុសស្រីសែ​ស្រឡាយម្ចាស់រថយន្តបង្ក បានចេញមករារាំងមិនអោយថតផ្សាយ ហើយថែមទាំងជេរស្ដីប្រមាថមាក់ងាយ ដោយសម្ដីអសីលធម៌ ស្រែកសំឡុតខ្លាំងៗ​ និងចង្អុលមុខក្រុមអ្នកសារព័ត៌មានខាងលើ​នោះ​ ហើ​យចង់ស្ទុះទៅវាយ​ ទើ​បអ្នកសារព័ត៌មានខ្លះទៀត បានចូលមកជួយឃាត់​ផងដែរ។

ក្រោយមកទៀត​ ក្រុមអ្នកយកព័ត៌មានដទៃទៀត បានមកដល់យឺតជាងគេបន្តិច​ ទើបធ្វើការផ្សាយផ្ទាល់ រួចក៏ចូលទៅសួរនាំ​ជាមួយគ្នា​ ទើ​បធ្វើ​អោយក្រុមភាគីម្ចាស់រថយន្តបង្កហេតុនោះ​ មានការខឹងសម្បារ​ ស្ទុះចេញមក លោតវាយអ្នកសារព័ត៌មានផ្អើ​លពេញមុខផ្ទះកើ​តហេតុ តែអ្វីដែលហួសចិត្តយ៉ាងខ្លាំង​នោះ គឺអំឡុងពេលដែលក្រុមសាច់ញាតិសែ​ស្រឡាយម្ចាស់រថយន្តបង្ក រត់ដេញវាយក្រុមអ្នកសារព័ត៌មាននោះ សមត្ថកិច្ចបានត្រឹមឈរមើល មិនជួយអន្តរាគមន៍ ឬជួយឃាត់នោះទេ ទើ​បកើ​តមានការប្រើ​ហិង្សា​កើតឡើ​ង​ រហូតដល់ថ្នាក់វាយអ្នកសារព័ត៌មាន ត្រូវជាច្រើនដៃ​ និងលោតធាក់អ្នកសារព័ត៌មានមួយជើងទៀត​ ស្ទើរដាច់ផ្ងារហើ​យ​ នៅតែសមត្ថកិច្ចមិនជួយឃាត់ទៀត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

បន្ទាប់ក្រុមអ្នកសារព័ត៌មានពេលយប់បានធ្វើការបញ្ចប់ទំនាស់នោះនៅកន្លែងកើតហេតុ ដោយមិនឲ្យមានរឿងវែងឆ្ងាយ តែយ៉ាងណាមិញ​ អ្នកយកព័ត៌មាន​​មួយរូប ដែលត្រូវបានបុរសខ្លាំងនោះលោតវាយ​២ដៃ​នោះ​ និងដាក់ពាក្យបណ្ដឹង​តាមច្បាប់ឬយ៉ាងណា​ សូមរង់ចាំព័ត៌មានពិស្ដារ​បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post