header ads

Sponsor

ភ្នំពេញៈ មេធាវីការពារក្តីឲ្យលោ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចង់​ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការប្រកាសចង់ឃើញវត្តមានមេបក្សប្រឆាំងពូកែតែវោហារនេះ ប្រកាសមិនចូលស្រុកតាមការភ្នាល់នោះទេ ដោយខ្លាចគេចាប់ខ្លួនដាក់ពន្ធនាគារ។

លោកស្រី ម៉េង សុធារី មេធាវីការ លោក កឹម សុខា បានលើកឡើងលើបណ្តាញសង្គមនាថ្ងៃទី១៨ ខែកុម្ភៈ យ៉ាងដូច្នេះថា បើថាស្លាប់ និងជាប់គុកវាអត់ប្រយោជន៍ តើខំប្រឹងភ្នាល់យ៉ាងខែង រែងអីម្ល៉េះ។

លោកស្រីបានបន្តថា មេធាវីលោក កឹម សុខា ដឹងពីលទ្ធផលការភ្នាល់ជាមុនស្រេចហើយ ទើបបានចេញលិខិតសុំឲ្យលុបចោលការភ្នាល់ គឺដើម្បីផ្តល់កិត្តិយសជូនលោក សម រង្ស៊ី មិនចង់ឲ្យលោកក្លាយជាមនុស្សក្បត់សន្យា មិនចង់ឲ្យលោកស្លាប់ ឬជាប់គុក និងមិនចង់ឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា តែមនុស្សផ្កាប់មុខរបស់លោកមិនយល់ការ និងមិនយល់ពីចេតនាល្អនេះសោះ មានតែជេរប្រទិចពួកយើង ខ្ញុំខិតខំអត់ធ្មត់ណាស់ សូមចាំថា ការអត់ធ្មត់ មានដែនកំណត់ ហើយការឈឺចាប់ នឹងធ្វើឲ្យមនុស្សលែងដូចដើម។

លោកស្រីបានបញ្ជាក់ថា «ដល់វេលាត្រូវអនុវត្តសន្យាមិនហ៊ានមក បែរជានិយាយបណ្តុះបង្អាប់ការលះបង់របស់អ្នកដទៃ ដើម្បីលើកតម្លៃខ្លួនឲ្យខ្ពស់ និងដើម្បីឲ្យពលរដ្ឋភ្លេចសន្យា របស់លោក» ។

លោកស្រីមេធាវី​ ក៏បានចំអកទៅលោក សម រង្ស៊ីថា «ចង់ខ្ពស់ក៏ខ្ពស់ចុះ ខ្ញុំអបអរសាទរ តែរហូតមកទេ ប៉ុន្តែកុំជាន់គេ ដើម្បីឡើងខ្ពស់ខ្លួនឯង អាណិតអ្នកស្លូតត្រង់ផង។ ឥឡូវដើម្បីកុំឲ្យគេថា លោកអន់ និងដើម្បីកុំអ្នកគាំទ្រការភ្នាល់របស់លោកអស់សង្ឃឹម ដែលខំប្រឹងជេរពួកខ្ញុំ ដើម្បីការពារការភ្នាល់នោះ លោកអាចអនុវត្តការសន្យារបស់លោកបាន បើទោះបីជា លោក ត្រូវស្លាប់ ឬជាប់គុក ខ្ញុំ និងពលរដ្ឋជាច្រើនអតិប្បរិមា នឹងចាត់ទុកលោកជាវីរបុសស្នេហាជាតិ មិនដូចលោកគិតទៅលើការលះបង់របស់អ្នកដទៃនៅពេលនេះទេ»

លោកស្រី បានលើកឡើងទៀតថា តើ សម រង្ស៊ី​ និង កឹម សុខា ជាមនុស្សតែមួយស្អីទៅ បើការលះបង់របស់ កឹម សុខា សម រង្ស៊ី​ មើលមិនឃើញ ហើយថែមទាំងជាន់ចោលទៀត មិនឲ្យតម្លៃ ស្មើការរត់របស់លោកផងហ្នឹង! បើថាមនុស្សតែមួយ ទាល់តែអ្វីៗទាំងអស់ឲ្យតម្លៃស្មើគ្នា។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងមកនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោកសម រង្ស៊ី ប្រកាសជំហរថា មិនចូលស្រុកវិញនោះទេ ព្រោះលោកខ្លាចគេចាប់ខ្លួនដាក់ពន្ធនាគារ។ លោកថា បើលោកនៅខាងក្រៅលោកអាចធ្វើចលនាប្រឆាំង និងកៀរគរបរទេសដាក់គំនា បមកលើរាជរដ្ឋាភិបាលកម្ពុជាបាន។ ផ្ទុយទៅវិញប្រសិនបើចូលស្រុកឲ្យគេចាប់ខ្លួននោះ នឹងដូចលោក កឹម សុខា គ្មានធ្វើអ្វីកើតនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post