
(ស្វាយរៀង)៖ ក្រោមអធិបភាពលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្ត លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាអធិបតីក្នុង ពិធីសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការចូលរួមពី លោក លោកស្រី ក្នុងស្ថាប័ននៃធនាគាជាតិនៃកម្ពុជា លោក លោកស្រី ប្រធាន អនុប្រធាន និងបុគ្គលិកសាខាធនាគាជាតិនៃកម្ពុជាខេត្តស្វាយរៀង លោក លោកស្រី តំណាងមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាច្រើនអ្នកទៀត ។
លោក ជា ចាន់តូ បានឲ្យដឹងថា៖ អគារសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវសារសំខាន់ថ្មីមួយទៀត សម្រាប់បម្រើលើវិស័យធនាគារជាតិនៅកម្ពុជាពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
ហើយការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្តស្វាយរៀង និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។
លោកបានបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការអនុវត្តន៍កំណែទំរង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបានលើកតម្កើនសោភ័ណ្ឌភាព ក្រុងស្វាយរៀងកាន់តែស្រស់ស្អាតថែមទៀងផង ។
លោក ម៉ែន វិបុល អភិបាលខេត្ត បានសម្ដែងការរីករាយអបអរសាទរ និងបានចាត់ទុកសមិទ្ធលផលថ្មីនេះ បញ្ជាក់ពីការរីកចម្រើន និងការធំធាត់របស់វិស័យធគារជាតិប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកលើកស្ទួយមុខមាត់ទឹកដីខេត្តស្វាយរៀង ឲ្យកាន់តែស្រស់ត្រកាលថែមទៀត ៕ ដោយ៖ភក្ដី










