header ads

Sponsor

ភ្នំពេញ៖ ស្ដ្រីខ្មែរ មានប្ដីជាជនជាតិចិនម្នាក់ សម្រាលបានកូនមួយ មិនទាន់បានប៉ុន្មានខែផង តែត្រូវលោកប្ដីជនបរទេសនេះ រករឿងនាងឥតល្ហែ ដោយជួលផ្ទះសំណាក់ដេកស្នាក់នៅជាប្រចាំ រហូតនៅយប់កើតហេតុនេះដោយសារជម្លោះវាធ្ងន់ធ្ងរពេក ធ្វើឲ្យនាងទ្រាំមិនបាន ក៏សម្រេចចិត្តបីកូនតូចនៅនឹងដៃ រួចប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើផ្ទះសំណាក់ជាន់ទី១ តែបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយឃាត់ទាន់ពេល។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុីមុខបុរីញ៉ូថោនភូមិព្រៃទាសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ។

ស្ត្រីរងគ្រោះខាងលើនេះសុំមិនប្រាប់ឈ្មោះនោះទេ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុប្តីជាជនជាតិចិនស្រវឹងស្រាបានរករឿងឈ្លោះប្រពន្ធទាំងគ្មានហេតុផលដោយស្រែកឡូឡាសំឡុតស្ត្រីជាប្រពន្ធនិង ជេរ រហូតដល់ម្ចាស់ ផ្ទះសំណាក់ទៅឃាត់បំបែកបុរសជាប្តីចេញពីនាង តែដោយសារពេលនោះនាងជាប្រពន្ធខឹងខ្លាំងពេក និងតូចចិត្ដប្ដីធ្វើបាបផងនោះ នាងបានបីកូនតូចឱបនឹងដៃប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើផ្ទះសំណាក់នៅជាន់ទី១តែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋសមត្ថកិច្ច នាំគ្នារកវិធីសាស្ត្រលួងលោមឃាត់បាននាងព្រមចុះមកវិញភ្លាមៗតាមសម្រួល ។

យ៉ាងណាចំពោះប្ដីជនជាតិចិនវិញខណៈដែលស្ដ្រីរូបនេះកំពុងប៉ុនប៉ងលោតម្លាប់ខ្លួនគឺមិនកន្លែងកើតហេតុទេ ដោយបានបើកឡានចាកចេញទៅណាបាត់ហើយ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍នឹងសមត្ថកិច្ចជំនាញអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានណែនាំ ស្ត្រីខាងលើ កុំឱ្យគិតខ្លីចង់សម្លាប់ខ្លួន អាណិតកូនតូច និងឲ្យតាមរកប្តីដើម្បីមកដោះស្រាយបញ្ហាគ្នាទៅតាមសម្រួលកុំប្រើអំពើហិង្សាលើគ្នាឲ្យសោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post