header ads

Sponsor

រិទ្ធី

លោកស្រី មួរ សុខហ៊ួរ អតីតប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញទៅដល់សាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បួង) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។ លោកស្រី មួរ សុខហ៊ួរ បានជួបប្រជុំជាមួយតំណាងចលនាយុវជន CNRP ប្រចាំប្រទេសកូរ៉េ។

នៅទីក្រុងស៊ូវ៉ុន ថ្លែងចំពោះមុខតំណាងពលករខ្មែរកំពុងធ្វើការនៅទីនោះ លោកស្រី មួរ សុខហ៊ួរ បានប្រាប់ថា៖ យើងទាំងអស់គ្នាគិតពីប្រយោជន៍ប្រទេសជាតិយើង ជូនដំណើរលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទៅប្រទេសកម្ពុជាវិញ ទៅឬមិនទៅ? ដូរឬមិនដូរ?

តំណាងចលនាយុវជន CNRPម្នាក់មានស្រែកថា៖ ពួកយើងជាយុវជននៅកូរ៉េខាងត្បូង នឹងធ្វើការប្តេជ្ញា រួបរួមសាមគ្គី

ដើម្បីជូនដំណើរលោកប្រធានសម រង្ស៊ី ធ្វើមាតុភូមិនិវត្តវិញយ៉ាងមានភាពកក់ក្តៅក្រៃលែង។ យុវជនរូបនេះក៏មិនភ្លេច ទាមទារឱ្យមាការដោះលេងលោក កឹម សុខា។

លោក ស៊ីណន បានថ្លែងថា៖ ក្នុងនាមប្រធានចលនា ថ្ងៃនេះឆ្លងកាត់ការប្រជុំ ជជែកវែកញែកគ្នាអំពីបញ្ហាការយល់ច្រឡំ ការមិនទុកចិត្ត ឬការលាបពណ៌ផ្សេងៗ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ រួមសាមគ្គីគ្នា។

លោកបន្តថា៖ ចលនាយុវជន CNRP នៅកូរ៉េ មានតែមួយគត់ គឺធ្វើការក្នុងក្របខណ្ឌតែមួយ រួមគ្នាដើម្បីសង្គ្រោះជាតិ  រួមគ្នាដើម្បីនិមិត្តរូប សម រង្ស៊ី កឹម​ សុខា គឺតែមួយ។

សកម្មភាពអនាធិបតេយ្យ វាមិនមែនជាខ្លឹមសារពិតនៃគោលការណ៍ប្រជាធិបតេយ្យនោះទេ ហើយវារឹតតែមិនអាចឲ្យយើងដើរលើផ្លូវរួម ដើម្បីប្រយោជន៍រួមនៃជាតិបាននោះដែរ។

ទ្វារចលនាយុវជន CNRP នៅកូរ៉េ បានបើកចំហ ជានិច្ចរង់ចាំទទួលអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកដែលចង់បានការផ្លាស់ប្តូរមកចូលរួមដឹកនាំ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

ខ្ញុំកោតសរសើរ និងសូមអរគុណនូវការលះបង់ និងភាពក្លាហានប្រកបដោយឆន្ទៈខ្ពស់ ចំពោះបងប្អូនសមាជិកយុវជនខ្មែរនៅកូរ៉េ ដែលហ៊ាននិយាយការពិត ជាងនិយាយការពារនូវរាល់ទង្វើ និងសកម្មភាព រួមទាំងការស្នើឲ្យមានការកែទម្រង់នៃការដឹកនាំចលនាយុវជនខ្មែរនៅកូរ៉េ ប្រយោជន៍ឲ្យយើងកាន់តែរួមកំលាំងខ្លាំង ដើម្បីប្រឆាំងនឹងរបបផ្តាច់ការក្រុងភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post