header ads

Sponsor

ខេត្តកំពង់ស្ពឺ៖ កូននេន៤អង្គ​ត្រូវចៅអធិការវត្តចាប់ផ្សឹក បន្ទាប់ពីនាំគ្នាលួច ឆាន់គ្រឿងស្រវឹងក្នុងកុដ​ នៅស្រុកបសេដ្ឋ ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវត្តទួលគ្រួស ដែលស្ថិតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​នេន០៤អង្គ បានលួចឆាន់គ្រឿងស្រវឹង ចំនួន​១៤កំប៉ុង {ស្រា​បៀរកម្ពុជា​ និងហ្គេនស្បឺត} នៅក្នុង​កុដិ ក្នុងវត្តទួលគ្រួសតែម្តងមានព្រះនាម ៖ ឈ្មោះ ម៉េង​ កាណៃ អាយុ​១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ, ឈ្មោះ​ សាយ​ ថង អាយុ​១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ, ឈ្មោះ​ ឡុង​ ឆវ័ន​ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្ដាល​ ឃុំ​ភក្ដី​ ស្រុកបសេដ្ឋ និងទី និងឈ្មោះ​ រុន រ៉ាណា អាយុ​១៨ឆ្នាំរស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង០៤អង្គស្នាក់នៅក្នុងវត្តទួលគ្រួសខាងលើ ។

លុះដល់ថ្ងៃទី១៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ ការិយាល័យធម្មការ​ និងសាសនាស្រុកបសេដ្ឋ​ បានសហការជាមួយចៅអធិការវត្ត​ និងព្រះអនុគណស្រុក​ អនុវត្តតាមវិន័យសាសនា បានផ្សឹកនេនទាំង៤អង្គ បញ្ជូនឮ្យទៅផ្ទះរៀងៗខ្លួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post