header ads

Sponsor

ភ្នំពេញៈ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាឲ្យកូនចៅចាប់សកម្មជនដែលពូកែសួរផ្ចាញ់ផ្ចាល់ ចេញពីវេទិការ។ នេះបើលោកអេង ឆៃអ៊ាង អតីតអនុប្រធានបក្សសង្គ្រោះជាតិ។

អនុប្រធានបក្សប្រឆាំងរូបនេះបានសរសេលើបណ្តាញសង្គមយ៉ាងដូច្នេះថា បុរសចំណាស់ម្នាក់នេះ ឈ្មោះ  ជុំ សុជាតិ ពូកែខាងសួរផ្ចាញ់ផ្ចាលនៅក្នុងកម្មវិធីសាធារណៈ របស់គណបក្សសង្គ្រោះជាតិនៅ San Jose ។ កាលពីខែមិនា ឆ្នាំ២០១៨ បុគ្គលរូបនេះ បានចូលទៅសួរផ្ចាញ់ផ្ចាលក្នុងកម្មវិធីវេទិកាសាធារណៈ នៅ San Jose ដែលវត្តមាន ខ្ញុំ ម្តងហើយ ។

 ដូច្នេះ ហើយ បានជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រារាំងមិនឲ្យឈ្មោះ ជុំ សុជាតិ សួរទៅលោក សម រង្ស៊ី នៅក្នុងកម្មវិធីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លង ទៅនេះ នៅ San Jose ព្រោះគេដឹងថា សំណួរដែលគាត់សួរ ជាសំណួរ ឥតប្រយោជន៍ និងបែបផ្ចាញ់ផ្ចាល នាំឲ្យបាត់ពេលវេលាសំរាប់អ្នកដទៃទៀត។

តាមការកត់សម្គាល់លោកជុំ សុជាតិត្រូវបានគេដឹងថាជាសកម្មជនរបស់បក្សប្រឆាំងដែលតែងតែសួរនាំទៅកាន់លោកសម រង្ស៊ីជារឿៗនៅគោលនយោបាយ និងជំហរបក្សដើម្បីយកឈ្នះបក្សកាន់អំណាច ប៉ុន្តែលោក សម រង្ស៊ីមិនដែលប្រាប់ការពិតនៅក្នុងវេទិការនោះទេ ដោយបង្វែងចម្លើយរហូត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post