header ads

Sponsor

ព្រះសីហនុៈ មនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាក HINO ពេញទំហឹង កាលពីវេលាម៉ោង៧៖១០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់់ស្លាកលេខ ព្រះសីហនុ 1G-5355 បើកបរដោយឈ្មោះ ស៊ឹម ដន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករ និងអ្នករួមដំណើរម្នាក់ឈ្មោះ ហ៊ឹម ម៉ៃសារុះ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កម្មករ អ្នកទាំងពីរមានទីលំនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានប៉ះនឹងរថយន្តបែនដឹកដី ១គ្រឿង ម៉ាក HINO ពណ៌ខៀវ ពាក់់ស្លាកលេខ ក្រចេះ 3A-0311 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ទិសដៅផ្ទុយគ្នា)។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ស៊ឹម ដន អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកលិគឹមឌីវាលរេញ។ ទី២-ឈ្មោះ ហ៊ឹម ម៉ៃសារុះ អ្នករួមដំណើរ ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post