header ads

Sponsor

ស្រុកព្រៃនប់៖ សមត្ថកិច្ចរកឃើញជនជាតិចិនពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀននៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមរបាយការពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០១អោយដឹងថា ដំបូងជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AS -0632 មានទិសដៅ ភ្នំពេញ ទៅក្រុងព្រះសីហនុជិះគ្នា០៣នាក់( ជាជនជាតិចិន )មកដល់ចំណុចខាងលើ រថយន្តនេះមានល្បឿនលឿនរេចង្កូតទៅឆ្វេងដៃ ជ្រុលបុករថយន្តធំមួយគ្រឿងម៉ាក ហុីយ៉ានដាយ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3B-64 07 (មិនទាន់ស្គាល់អ្នកបើកបរ) ដែលឈប់ចតសម្រាកនៅចិញ្ចើមផ្លូវគ្រួសក្រហមខាងស្តាំ ប៉ុន្តែរថយន្តនេះមិនមានការខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយអ្នកបើកបរក៍បន្តដំណើរទៅភ្នំពេញបន្តទៀតមិនឈប់នៅរកខុសត្រូវអ្វីឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច មានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ និង នគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់មកអន្តរាគមន៍និងត្រួតពិនិត្យ ក៍មានការសង្ស័យទៅលើមនុស្សម្នាក់ក្នុងចំណោមជនជាតិចិន០៣នាក់មានយួរស្បោងពណ៍សមួយនៅឆ្ងាយពីគេ សមត្ថកិច្ចសុំត្រួតពិនិត្យ ប៉ុន្តែមិនទាន់បានឆែកផង ជនសង្យ័យទាំងបីនាក់ខាងលើក៍រត់គេចខ្លួនចូលក្នុងចំការដូងប្រេង ទម្លាក់ស្បោងនោះចោល ក្នុងនោះសមត្ថកិច្ចបានឆែកឃើញគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន៨កញ្ចប់ធំ ។

ក្រោយមកសមត្ថកិច្ចបានដេញរុករកជនសង្ស័យក្នុងព្រៃចំការដូងប្រេង រហូតដល់ម៉ោង៨,៣០នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញនិងចាប់ខ្លួនបានម្នាក់ ។ ចំពោះមនុស្ស និងវត្ថុតាងខាងលើ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post