header ads

Sponsor

ភ្នំពេញៈ រឿង​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​ ក៏​ដូច​បណ្ដា​ខេត្ត ​ឥឡូវ​ធ្វើ​ឲ្យ​អ្នក​បើកបរ​ត្អូញត្អែរ ​និង​កាន់តែ​ធុញ​ទ្រាន់​ទៅៗ​ ហើយ​ក៏​មាន​ការ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ ដូចជា​ខ្លះ​ថា ​មកពី​ម៉ូតូ​បើក​ចូល​ក្នុង​បន្ទាត់​ខណ្ឌ​បែងចែក​ផ្លូវ​ហៅ​ថា​ឡេន (Lane) ​របស់​ឡាន អ្នក​ម៉ូតូ​ថា​ ឡាន​ឥឡូវ​មក​ដណ្តើម​ឡេន​ម៉ូតូ​ ធ្វើឲ្យ​អ្នក​បើក​ម៉ូតូ​ឡើង​លើ​ចិញ្ចើម​ផ្លូវ រីឯ​អ្នក​បើក​កង់បី ជាពិសេស​ PassApp ​ក៏​ចេះ​តែ​បើក​ចូល​កន្លែង​ណា​ក៏​ដោយ ​ឲ្យ​តែ​ទំនេរ​ចេះ​តែ​ចូល​ហើយ​ រីឯ​ខ្លះ​ទៀត​បន្ទោស​ការ​ចត​រថយន្ត​នៅ​លើ​ផ្លូវ​ចូល​ហាង​ ឬ​ក៏​លក់ដូរ​ចូល​ទ្រូង​ផ្លូវ​ថ្នល់​ ឬ​ក៏​យក​ចំណី​ផ្លូវ​ធ្វើ​រោងការ ធ្វើ​រោង​ខួបកំណើត ខួប​អាពាហ៍ពិពាហ៍​របស់​អ្នកធំ ឧកញ៉ាៗ ឬ​ពិធី​បុណ្យ​ផ្សេងៗ​ដែល​បណ្តាល​ឲ្យ​ស្ទះ​ចរាចរណ៍​ផង​ដែរ​​។

ប៉ុន្តែ​ទោះបី​ជា​ចង្អៀត​ផ្លូវ​ស្ទះ​ចរាចរណ៍​យ៉ាង​ណា​ក៏ដោយ ក៏​អ្នក​បើកបរ​មាន​ការ​ភ័យ​ខ្លាច​នាំ​គ្នា​គេច​ចូល​ខាង​ដែរ​ នៅ​ពេល​ឃើញ​ឡាន​ពន្លត់​អគ្គិភ័យ ឡាន​ប៉ូលិស ឬ​ក៏​ប៉េអឹម​ស៊ីរ៉ែន បើកស៊ីរ៉ែន ចេញអន្តរាគមន៍​ពន្លត់អគ្គិភ័យ​ និងចេញអន្តរាគមន៍ករណីអ្វីមួយ ឬ​ក៏​ក្បួន​ថ្នាក់ដឹកនាំ​ គណៈប្រតិភូ​ ​គឺត្រូវតែ​នាំ​គ្នា​អែបចូល​ខាង​អស់​។​ តែបើ​​ឡាន​ពេទ្យ​សង្គ្រោះ​បន្ទាន់​វិញ​ សង្កេតឃើញថា​ ទោះ​ជា​ខំ​ស៊ីរ៉ែន​ចង់​បែក​សំឡេង​ទៀត ​ក៏​ពុំ​សូវ​មាន​អ្នក​បើកបរ​ណា​យក​ចិត្ត​ទុក​ដាក់​អែប​ខាង​ឲ្យ​ដែរ​ ទោះជាផ្លូវទូលាយ​ ធម្មតាក៏ដោយ​ ជាពិសេស​នោះនៅ​ពេល​​ស្ទះ​ចរាចរណ៍​តែម្ដង។

រថយន្តសាម៉ុយមួយគ្រឿង បើកដោយបុរសម្នាក់ ដឹកអ្នកជំងឺម្នាក់ រួមទាំងបងប្អូន២នាក់ទៀត ចេញពីត្រាំខ្នារគោលបំណង យកអ្នកជំងឺមកមន្ទីរពេទ្យភ្នំពេញ បានជ្រុលចង្កូតទៅបុកជាមួយរថយន្តតូយូតាអីរ៉ាស់ បើកដោយបុរសម្នាក់ មានរួមដំណើរ៣នាក់ពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសងខាង។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចជិតស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច មុខផ្ទះលក់បាយឆាមីឆា​ យីហោ​ “ម៉ាក់​ ស្រីតា” ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តសាម៉ុយមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 12 2-0748 ធ្វើដំណើរពីជើងទៅត្បូង ដោយដឹកអ្នកជំងឺពីត្រាំខ្នារ មកភ្នំពេញ បើកក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជាមួយរថយន្តតូយូតាអីរ៉ាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-9670 ធ្វើដំណើរពីត្បូងទៅជើងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿនដូចគ្នាពេញទំហឹង បណ្ដាលឲរថយន្តសាម៉ុយក្រឡាប់ផ្ងារជើង និងរថយន្តតូយូតាធ្លាក់ផ្លូវ តែសំណាងល្អរងរបួសស្រាលទាំងសងខាង ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ​ អ្នកជំងឺត្រូវបានបញ្ជូនតាមរថយន្តសាមុយមន្ទីរពេទ្យបង្អែកដង្កោ​ យកទៅសង្គ្រោះ​ ហើយនៅកន្លែងកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយ​នៅពេលក្រោយ។

បើ​ទោះបី​ជា​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​ បាន​ចែង​យ៉ាង​ច្បាស់​ថា​​ រថយន្ត​សាមុយ​សង្គ្រោះ​បន្ទាន់ ​ត្រូវ​បាន​ផ្តល់​អាទិភាព​ ក្នុង​ករណី​បំពេញ​ភារកិច្ច​សង្គ្រោះ​បន្ទាន់​ នៅ​​មាត្រា​ ១៦ និង​មាត្រា​ ១៧ ថា​៖«...​អ្នក​បើកបរ​ត្រូវ​បន្ថយ​​ល្បឿន​ក្នុង​ករណី​ដូច​ខាង​ក្រោម​៖ ...​ កាល​ណា​មាន​យានយន្ត​ដែល​កំពុង​បំពេញ​ភារកិច្ច​របស់​នគរបាល យោធា កងរាជ​អាវុធហត្ថ ក្បួន​គណៈប្រតិភូ ក្បួន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ យានយន្ត​ពន្លត់​អគ្គិភ័យ​ យានយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ មាន​បន្លឺ​សូរ​សព្ទ ឬ​ក៏​ភ្លើង​សញ្ញា ឬ​ក៏​​យានយន្ត​ផ្សេង​ទៀត​ ​បន្លឺ​សូរសព្ទ ឬ​ភ្លើង​សញ្ញា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ ត្រូវ​បន្ថយ​ល្បឿន​ហើយ​បើកបរ​អែប​ទៅ​ខាង​ស្តាំ ​បើ​ចាំបាច់​ត្រូវ​ឈប់​នៅ​កៀន​បំផុត​ តាមដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​សម្រួល​ផ្លូវ​ឲ្យ​យានយន្ត​ទាំង​នេះ​ ធ្វើ​ដំណើរ​ប្រកប​ដោយ​​សុវត្ថិភាព​»​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post