
កំពតៈ នគរបាល ឋានៈនាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដែលសង្ស័យបាញ់បោះសេរី បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសមួយគ្រាប់នោះ ត្រូវបានចាប់ខ្លួនរួចហើយ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
ប្រភពបានរាយការណ៍ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២ មានករណីហិង្សាដោយមានស្ថានទម្ងន់ (បាញ់អាវុធខ្លី) នៅចំណុចខាងលិចវត្តព្រៃទប់ ចម្ងាយ៣០០ម៉ែត្រ លើផ្លូវលំ ស្ថិតក្នងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ឡាយ លី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រងរបួសមួយគ្រាប់ក្រោមជង្គង់ស្តាំ ។
ចំណែក ជនសង្ស័យឈ្មោះ ហុក ចេង ភេទប្រុសអាយុ៤៧ឆ្នាំ បច្ចុប្បន្នជានគរបាល ឋានៈនាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ ត្រូវបានចាប់ខ្លូនរួចហើយ៕





