
ស្ទឹងត្រែងៈ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជានេសាទ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន បានប្រទះឃើញសាកសពអណ្តែតទឹក នៅខាងជើងភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ទល់មុខសាលាឆទានភូមិបានប៊ុងតែម្តង ។
ប្រភពឲ្យដឹងថា សាកសព ភេទប្រុស អាយុប្រហែល២០ទៅ៣០ ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ពុំស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមការពិនិត្យ សាកសពរបស់ប៉ូលិសជំនាញស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា សាកសពត្រូវបានគេវាយពីក្រោយបាក់ក ហើយចងខ្សែពីកមកដើមដៃស្ដាំ ហើយពទ្ធ័មកចងគល់ភ្លៅស្ដាំ ជាមួយដុំថ្ម៤ដុំប្រហែល ៣០គីឡូក្រាម ។
ឥឡូវនេះ សាកសពត្រូវបានប្រគល់ជូនមេភូមិ មេឃុំ កប់នៅទល់មុខភូមិបានប៊ុង ត្រង់ចំណុចមាត់អូរស៊ីម៉ុងឃុន៕


