header ads

Sponsor

បាត់ដំបងៈ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់រថយន្ត បុកម៉ូតូ ខណៈដែលម្នាក់ទៀត​រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទី១ មានឈ្មោះ ជាតិ ស្រីនាង អាយុ១៣ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ក្មេងស្រីរងគ្រោះទី២ មានឈ្មោះ ឈឿន ស្រីនិច អាយុ១៣ឆ្នាំ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែង យកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង រង់ចាំការដោះស្រាយ តាមច្បាប់ ។

ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះរងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post