header ads

Sponsor

ភ្នំពេញៈ រថយន្តក្រុងក្រុមហ៊ុន បូពា៍ អាស៊ី ដឹកអ្នកដំណើរ បើកបរព្រហើន ដល់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុក រថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្រ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខR8 កែងផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្នូតស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 2S-9063 ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន បូពា៍ ធ្វើដំណើរតាមបណ្តោយលេខR6 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន តៃកុងរថយន្តមិនបន្ថយល្បឿននោះទេ ថែមទាំងចុចស៊ីភ្លេ រថយន្ត ដើម្បីឲ្យប្រជាពលរដ្ឋជៀស ក៏ជ្រុលមកបុករថយន្តមួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ គ៦១៦០ ភព២ ធ្វើដំណើរតាមបណ្តោយផ្លូវលេខR8 ទិសដៅពីលិចទៅកើត បើកបរបុរសម្នាក់ និងស្ត្រី២នាក់ ពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសបាក់ជើងស្តាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សារទុកនូវការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនោពេលក្រោយ។

ប្រជាពលរដ្ឋបានសម្ដែងការហួសចិត្តថា ពួកគាត់ធ្លាប់តែលឺគេនិយាយតៗគ្នាថា រថយន្តក្រុង រថយន្តធន់ធំ បើកបរឈ្លើយ កោងកាច តែជាក់ស្តែងនោះពួកគាត់បានឃើញផ្ទាល់ភ្នែកតែម្តង គឺរថយន្តក្រុងរបស់ក្រុមហ៊ុន បូពា៍ អាស៊ី ដឹកអ្នកដំណើរ បានបើកបរឈ្លើយ គ្មានក្រែងអាជីវិតអ្នកដទៃនោះទេ និងសំណូមពរដល់ម្ចាស់ក្រុងហ៊ុន មេត្តាជួយមើលលើបញ្ហានេះផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post