header ads

Sponsor

ភ្នំពេញៈ ប្រជាពលរដ្ឋមានការស្នើរដល់លោក ឃួង ស្រេង ដែលជាអភិបាលក្រុង សូមឲ្យលោកជួយអន្តរាគមន៍ដោះស្រាយពីបញ្ហាសណ្ដាប់តាមបណ្ដាលផ្លូវជុំវិញផ្សារអូរឡាំងពេជ្រ ដោយកន្លងមកប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញផ្សារម្ដងៗ តតែមួយម៉ោងបានធ្វើដំណើរចេញរួច ព្រោះមានការផ្ញើចតរថយន្តលើដងផ្លូវសារធាររណៈមួយថ្ងៃៗ រថយន្តចតជួញការបីជួរ និងមានការចតរថយន្ត និងរ៉ឺម៉ក់ និងម៉ូតូលើផ្លូវសារធារណៈ ដើម្បីទំលាក់អីវ៉ាន់ពោលគឺផលប្រយោជន៍លុយចូលខោលប៉ាវផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋមានការរិះគន់ និងបានបញ្ចាក់ទៀតថា កន្លងមក ពួកគាត់ឃើញលោកអភិបាលខណ្ឌចំការមន និងអាជ្ញារធរបានចុះមករៀបចំសណ្ដាប់ធ្នាប់ ប៉ុន្ដែដូចវែកចកចឹងរៀបឲ្យតែបានៗ រួចហើយអាជីវករដាក់លក់ដដែល និងបុគ្គលិតសណ្ដាប់ធ្នាប់ផ្សារ នៅតែបន្តទទួលផ្ញើរថយន្តលើចញ្ចើមផ្លូវដដែល។

កន្លងមក លោក ឃួង ស្រេង បានដាក់បទបញ្ចារយ៉ាងម៉ឺងម៉ាត់ទៅអាជ្ញាធរ និងសាលាខណ្ឌទាំង១២ ដើម្បីឲ្យចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះផ្លូវតាមផ្សារនានា ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងបញ្ហាសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញអាជ្ញាធរ និងលោកអភិបាលខណ្ឌចំការមន បែបជាធ្វើព្រងើយកន្តើយហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់លោកអភិបាលក្រុងទាល់តែសោះ?៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post