header ads

Sponsor

បន្ទាយមានជ័យៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ​បានកើតឡើង ខណៈមានគេដាក់គ្រាប់បែក​នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពបានរាយការណ៍ព័ត៌មានបឋម ថា នៅវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៖ ថា មានគេដាក់" គ្រាប់បែក " នៅ មុខ កាស៊ីណូ ១ នៅច្រក ទ្វារអន្តរជាតិ ប៉ោយប៉ែត កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចជំនាញ​បានចុះពិនិត្យ​ដល់កន្លែងកើតហេតុ និងមិនទាន់អាចផ្តល់ព័ត៌មានដល់អ្នកកាសែតនៅឡើយទេ ទាក់ទងករណីមួយនេះ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post