header ads

Sponsor

រិទ្ធី

ក្នុងវិដេអូឃ្លីបរយៈពេលជាង១នាទី តំណាងពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់បានអានសារ ដោយមានការស្រែកបន្ទោរដោយពលករដទៃទៀតថា៖ យើងទាំងអស់គ្នាជាពលករ ពលការនីខ្មែរធ្វើការនៅប្រទេសថៃ សូមប្តេជ្ញាររួមដំណើរជាមួយឯកឧត្តម សម រង្ស៊ី វិលចូលទៅប្រទេសកម្ពុជា ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ សូមឱ្យដោះលែងលោក កឹម សុខា ទម្លាក់ការចោទប្រកាន់មកលើសកម្មជន គណបក្សសង្គ្រោះជាតិដោយគ្មាលក្ខខណ្ឌផ្តល់ជូននូវតំណែង​មេឃុំ ចៅសង្កាត់​កូតាគណបក្សសង្រ្គោះជាតិមកវិញ រៀបចំបោះឆ្នោតសារឡើងវិញ បើកទូលាយសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជយោ!កម្លាំងសាមគ្គីពលករខ្មែរ ជយោ! សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ។ នេះបើយោងតាមការបង្ហោះក្នុងគណនីយហ្វេសប៊ុកឈ្មោះ សេង ម៉េងប៊ុនរ៉ុង

អមដោយសំណេរថា៖ ពលករខ្មែរប្រចាំប្រទេសថៃ គាំទ្រនិងទៅទទួលលោកប្រធាន សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញ។របបផ្ដាច់ការលោក ហ៊ុន សែន ល្មមដល់ពេលផ្លាស់ប្តូរហើយ។ ជយោ! កម្ពុជាអតមៈ ចូលរួមចែករំលែកវីដេអូនេះទាំងអស់គ្នា។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៨ បានសន្យាថាលោក នឹងវិលចូលប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩ មិនមែនចូលមកឱ្យសម្តេច ហ៊ុន សែន ចាប់ទេ តែចូលមកចាប់លោក ហ៊ុន សែន។

សូមទស្សនាវិដេអូដូចខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post