header ads

Sponsor

ភ្នំពេញៈ ជនវង្វេងបាត់ស្មារតី​ បាត់បង់ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង​ ដោយសារប្រើប្រាស់ថ្នាំញៀនហួសកម្រិត​ រួចបង្កការអុកឡុក ភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​​ទាំងយប់ ទាំងថ្ងៃ​នោះ​ ត្រូវបានលោក​ កែវ​ សាវឿន​ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ និងកម្លាំងនគរបាលនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីបញ្ជូនទៅសង្គមកិច្ច នៅវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅចំណុចផ្លូវបេតុងគ្មានលេខ​ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

អ្នកប្រើប្រាស់ថ្នាំញៀនវង្វេងបាត់បង់ស្មារតី​ឈ្មោះ ហែម សុភក្ត្រា ភេទប្រុស ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បច្ចុប្បន្នជនប្រើប្រាស់ថ្នាំញៀនវង្វេងបាត់បង់ស្មារតី​ទាំង៥នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបសារធាតុញៀន​ និងធ្វើការអប់រំ​កែប្រែ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post