header ads

Sponsor

ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល បានលើកឡើងថា យុត្តិធម៌ពិតជាមាន បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានរកឃេីញតំរុយថា ករណីសាលាខេត្តព្រះសីហនុអនុវត្តន៍សាលដីកាតុលាកាខុសប្រក្រតី រហូតនាំអោយមានការប្រេីកម្លាំងប្រដាប់អាវុធនិងទាហានសរុប ៣០០នាក់ ឈានដល់ថ្នាក់ វាយ សំពង បាញ់ ពលរដ្ឋអោយរងគ្រោះនៅភូមិគគី ឃុំ បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដេីម្បីយកដី «រដ្ឋ» អោយឧកញ៉ា នឹងមន្ត្រីធំនៅពីក្រោយចាំស្រូបផលប្រយោជ៍នោះឥលូវនេះសម្ដេចតេជោ បានសម្រេចណែនាំអោយក្រសួងកសិកម្មធ្វេីការនរាករណ៍សេចក្ដីស្នេីសុំឆ្វៀលដីនោះមកជាដីរដ្ឋវិញហេីយ ។ បានន័យថាដីនោះជាដីរដ្ឋ ដែលគេបង្កេីតស្ថានការណ៍ជំលោះដីធ្លីឈ្លោះដណ្ដេីមដីរដ្ឋ ហេីយតុលាការសម្រេចដោយឈរលេី ឯកសាគតិយុត្តិមិនប្រក្រតី ក្នុងការកាត់ដីរដ្ឋ អោយឯកជន ដែលដេីមបណ្ដឹងមិនមែនជាអាជ្ញាធររដ្ឋ ។

លោកបានបន្តថា ករណីនេះយេីងខ្ញុំបានតាមដានជិត៤ខែមកហេីយ រហូតដល់ពេលអនុវត្តន៍សាលដីកាយេីងខ្ញុំបានចុះស្រាវជ្រាវផ្ទាល់ ឈានដល់ការបានពន្លឺ តម្រុយ ភស្តុតាង រៀបជារបាយការណ៍ ២លេីក សរុបចំនួន ៧ ទំព័រដាក់ជូនរដ្ឋាភិបាល និងជជែកក្នុងអង្គប្រជុំដេញដោលជាមួយក្រសួងមហាផ្ទៃលេីករណីនេះយ៉ាងស្វិតស្វាញបំផុតកាលពីថ្មីៗនេះ

ជាចុងក្រោយលោកបន្ថែមថា យេីងខ្ញុំអបអរចំពោះលទ្ធផលនេះ តែយេីងខ្ញុំទន្ទឹងចំពោះការអនុវត្តនច្បាប់បន្ថែមទៀត លេីក្រុមបុគ្គលជាប្រព័ន្ធដែលអាងអំណាចឃុបឃិតគ្នាយកដីរដ្ឋទាំងនេះបន្ថែមទៀត

សូមអានរបាយការណ៍លំអិតនៅខាងក្រោម ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post