header ads

Sponsor

កណ្តាលៈ ល្បែងកន្ទុយលេខនៅក្នុងក្រុងតាខ្មៅមួយរយៈ​នេះ គេសង្កេតឃើញថា កំពុងរីកដូចផ្សិត មិនតែប៉ុណ្ណោះ មានក្រុមជនស៊ីវិលជាង១០នាក់ ប្រដាប់ដោយម៉ូតូធំ និងរថយន្តអត់ស្លាកលេខជិះធ្វើព្យុះធ្វើភ្លៀង ដើរសំឡុតកន្លែងលួយកត់កន្ទុយលេខខុសច្បាប់ ដោយគំរាមថា ពួកខ្ញុំជាសមត្ចកិច្ច បើមិនចូលរួមលួចកត់អោយពួកខ្ញុំ ពួកខ្ញុំនិងចាប់ភ្លាម។

មហាជនបានលាត់មាត់ថា សម័យនេះហើយនៅមានសកម្មភាពបែបនេះទៀត មិនមែនសមយ័នៅសង្គ្រាមដើរសំឡុតឆៅៗឯណា បើសិនជាលោកសមត្ថកិច្ចអនុវត្តច្បាប់មែន ចុះលោកមិនបង្ក្រាប ចាំបាច់មកគំរាមគេអោយចូលដៃចូលជើងជាមួយ ឬមួយក៏​ពួកនោះជាពួកគេប្រើអោយធ្វើបែបនេះ ដើម្បីបានលុយដាក់ហោប៉ៅ ប្រយោជន៍ផ្ទាល់ខ្លួន។

មហាជនបានសំណូមពរទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយមានវិធានការបង្ក្រាបល្បែងស៊ី​សងកត់កន្ទុយលេខ និងអ្នកដើរសំឡុតគេតាំងខ្លួនជាសមត្ថកិច្ចផង បើនៅតែបណ្តោយអោយធ្វើទង្វើបែបនេះទៀត ក្រុងតាខ្មៅ មិនដឹងទៅជាទីក្រុងសម្បូរទៅដោយល្បែងស៊ី​សងបែបណាទេ និងជាពិសេសក្រុមជនស៊ី​វិលនៅតែបន្តការអុកឡុកយ៉ាងអនា​ធិបតេយ្យ​ ធ្វើអោយភូមិ ឃុំ គ្មានសុវត្ថិភាព កើតមានបទល្មើសឆក់ ប្លន់ កាប់ សម្លាប់ ដោយសារអំណាចល្បែងស៊ីសង។

ពាក់ពន្ធ័បញ្ហាខាងលើនេះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងតាមប្រពន្ធ័ Whatapp ថា សូមអោយប្រជាពលរដ្ឋរាយការណ៍ជូនលោកភ្លាមៗបើឃើញទង្វើបែបនេះកើតឡើងទៀត លោកនិងអោយកម្លាំងចុះទៅឃាត់ភ្លាម។

លោកបន្ថែមទៀតថា សូមអោយប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសកើតឡើងនៅក្នុងមូលដ្ឋាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post