
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងដឹស្តា មេរាហ្កាដិន ក៏មានការអញ្ចើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានប្រមាណជាជិត២០០នាក់ផងដែរ។
គម្រោងថ្មីមួយនេះជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ហើយលាតសន្ធឹងលើផ្ទៃដីប្រមាណ៤០ហិកតា ជាមួយនឹងលំនៅឋានចម្រុះជិត ១០០០ ខ្នង។ ក្នុងគម្រោងនេះទៀតសោត យើងមានបន្ថែមនូវប្រភេទវីឡាដែលបានរចនាជាម៉ូដថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មីនិង វីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។
គម្រោងដឹស្តា មេរាហ្កាដិនជាគម្រោងថ្មីមួយ ក្នុងចំណោមគម្រោងថ្មីទាំង ៥ ដែលក្រុមហ៊ុន បុរី ប៉េង ហួត បានអភិវឌ្ឍក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យអចលនទ្រព្យ។ ក្នងចំណោមគម្រោងថ្មី ទាំង០៥ នេះ ស្ថិតក្នុងទីតាំង ៣ ផ្សេងៗគ្នាដែល ពោរពេញដោយសក្តានុពលខ្លាំងនៃការអភិវឌ្ឍទីក្រុង ដូចជាគម្រោងដឹស្តា មេរាហ្កាដិន និង គម្រោង ដឹស្តាដាយមិន ២ ក្នុងតំបន់អភិវឌ្ឍថ្មីភាគខាងត្បូងនេះ, គម្រោង ដឹស្តា មុនីរ៉ាហ៍ ក្នុងតំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦A និង គម្រោង ស្តាផ្លាទីនីម ម៉ាស្ទើរី និង ស្តាផ្លាទីនីម រ៉ូសវីល ក្នុងខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១។
សូមបញ្ជាក់ផងដែរថាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដឹស្ដា មេរាហ្កាដិន នេះ ជាគម្រោងអភិវឌ្ឍដែលផ្តោតសំខាន់ផងដែរនៅធម្មជាតិពណ៌បៃតងដែលមានសួនច្បារធំទូលាយ និងថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្មសម្រាប់បំពេញតម្រូវការក្នុងតំបន់ នឹងផ្តល់ជូន អតិថិជន នូវបទពិសោធន៏រស់នៅដ៏អស្ចារ្យនិងសម្បូរបែបផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត១០% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ផុតកំណត់ត្រឹមដំណាច់ខែកុម្ភៈ នេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕