header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះស ម្តេចតេជោ បានលើកបង្ហាញនូវចម្រៀងថ្មីមួយទៀតស្រដៀងបទទទាយំឆ្លងត្រយ៉ងបងអើយ អត់ឆ្លើយដែរនោះ គឺទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ។

ការចេញមកតែងនិពន្ធបទថ្មីរបស់សម្តេចតេជោនេះ បន្ទាប់ពីលោក សម រង្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនថា នឹងមិនចូលស្រុកវិញនៅឆ្នាំ២០១៩នេះ តាមការគ្រោងទុករបស់លោកទេ ព្រោះកាលណាបើមក គឺអាជ្ញាធរកម្ពុជានឹងចាប់ខ្លួនហើយ។

ក្រោយឃើញបែបនេះ សម្តេចបានឲ្យជនរួមជាតិខ្មែរស្តាប់ចម្រៀងថ្មីបន្តទៀត គឺទទាយំឆ្លងសម័យថ្មី ដែលមានអត្ថន័យថា៖

១.ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ (ពីរដង).សង្សាបងអើយរត់អីលឿនម្លេះ?

២.បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ?(ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះ បើរត់យ៉ាងនេះទៅជ្រកឯណា?

៣.បងរត់ចោលអូនអត់ធម៌មេត្តា(ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។

៤.បើបងធ្លាប់រត់សុំរត់ទៀតណា(ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post