header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់សកម្មខាងដើរធ្វើសកម្មភាពឆបោក ស្រាបៀ ភេសជ្ជៈ តាមផ្ទះ ហាងអ្នកលក់ កន្លងមកជនរងគ្រោះមិនតិចនាក់ទេ ចាញ់ល្បិចជនសង្ស័យ អស់ស្រាបៀ របស់របរ តាមចាប់មិនដែលបាន តែមកដល់វេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ទៅធ្វើសកម្មភាពឆបោកយកស្រាបៀABC មួយកេស ពីផ្ទះអ្នកលក់ត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បោកបានសម្រេចហើយ ដឹករត់គេចខុសគោលដៅ ទើបសង្ស័យជនរងគ្រោះដេញតាមចាប់ឃាត់ខ្លួនបាន ផ្អើលប្រជាពលរដ្ឋចោមរោម គ្រាន់តែឃើញមុខ ច្រើននាក់ចោទប្រកាន់ ជនសង្ស័យមុខហ្នឹងហើយ ជំនាញដើរឆបោកយកស្រាបៀ ចាប់នាំយកទៅប៉ុស្តិ៍ប៉ូលិស ចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យ ឈ្មោះ ឥន្ទ សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ដើរឆបោក ស្រាបៀ ភេសជ្ជៈ បារី ស្នាក់នៅផ្ទះលេខ៤០៤ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូមួយគ្រឿង ដើរធ្វើសកម្មភាពក្នុងរូបភាពឆបោក ល្បិចដដែលៗ នៅផ្ទះអ្នកលក់ដូរឥវ៉ាន់ចាប់ហ៊ួយ មួយកន្លែង ក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ដែលមានម្ចាស់ផ្ទះ ជាមន្រ្តីនគរបាល ប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ប្រើល្បិចប្រាប់ថា លោកគ្រូ នៅផ្ទះមួយក្បែរនោះឲ្យយកស្រាបៀABCមួយកេស ហើយឲ្យរូបគេដឹកយកស្រាទៅមុន ហើយឲ្យម្ចាស់ឌុបទឹកកកឲ្យតាមក្រោយផង រីឯម្ចាស់ផ្ទះវិញ នឹកថាក្នុងភូមិ ក្បែរនោះ មានលោកគ្រូម្នាក់មែន រួមទាំងចង្អុលបង្ហាញផ្ទះច្បាស់នោះច្បាស់ទៀតផង ខំតែជឿ ឲ្យស្រាបៀមួយកេស ដឹកចេញទៅមុន ជនរងគ្រោះក្រឡេកមើល ឃើញឌុបហួសផ្ទះលោកគ្រូតាមដែលប្រាប់នោះហើយ ទើបសង្ស័យ ចង់ដឹងឌុបស្រាទៅណា ក៏ជិះម៉ូតូដេញតាមហៅសួរ បែជាជនសង្ស័យកាន់តែបន្ថែមល្បឿន កាន់តែលឿន រហូតដល់ផ្លូវបេតុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ស្រែកចោរ ផ្អើលអ្នកដំណើរជួយដេញឃាត់ចាប់ខ្លួនបានតែម្តង ។

តាមចម្លើយសារភាព ជនសង្ស័យឲ្យដឹងថា ពេលដែលឆបោកបានស្រាបៀ ភេសជ្ជៈ ល្អៗ ថ្លៃ គេយកទៅលក់ យកលុយ បើប៉ះចំរាយៗ គេយកទៅផឹក ហើយសកម្មភាពបែបនេះច្រើនលើកមកហើយ ទើបលើកនេះម្ចាស់តាមទាន់ ។

បើប្រជាពលរដ្ឋ ច្រើននាក់ ថាជនសង្ស័យមុខហ្នឹងហើយ ឆបោកយកស្រាបៀ បារីគាត់ ច្រើនលើកច្រើនសារហើយ ចាប់មិនដែលបាន លើកនេះ ម្ចាស់តាមទាន់ហើយ ចាប់ខ្លួនឲ្យប៉ូលិស ។

ជនសង្ស័យក្រោយពីម្ចាស់ ពលរដ្ឋ ចាប់ខ្លួននាន នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post