header ads

Sponsor

រិទ្ធី

បន្ទាប់ពីគណៈកម្មាធិការរបស់សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីដែលអាចឈានដល់ការព្យួរការលែកលើកពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ធ្វើឱ្យមានមតិខុសៗគ្នា អ្នកខ្លះថាធ្វើឱ្យប៉ះពាល់ខ្លះដល់សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែ ម្តងហើយម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាមួយជំនាញឡើយ។ ចំណែកឯ លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា សម្តេច ហ៊ុន សែន នឹងក្លាយជាអ្នកក្បត់អធិបតេយ្យភាពបើធ្វើតាមការចង់បានរបស់ EU។

តើការទាមទាររបស់សហគមន៍អឺរ៉ុប EU តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជាពិតមែនឬ? នេះជាសំណួររបស់គគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP យល់ឃើញថាការទាមទាររបស់  តាមរយៈ EBA ឲ្យមានការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា មិនប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជាជាដុំកំភួនទេ។ ម្យ៉ាវងវិញទៀត EU គ្មានផលប្រយោជន៍យុទ្ធសាស្រ្តក្នុងការរំលោភអធិបតេយ្យ ភាពកម្ពុជាទេ។ ក៏ប៉ុន្តែ អ្វីដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថាជារឿងគួរព្រួយបារម្ភសម្រាប់អធិបតេយ្យភាពកម្ពុជាគឺ៖ 
១) ការដឹងគុណនិងសងគុណប្រទេសវៀតណាមទាក់ទងនឹងរឿង ៧ មករា ១៩៧៩។

២) ការពឹងអាស្រ័យលើជំនួយនិងប្រាក់បំណុលប្រទេសចិនជ្រុលពេក។

គណបក្សនេះបានអះអាងថាដើម្បីធានាអធិបតេយ្យភាពកម្ពុជានិងសន្តិសុខជាតិខ្មែរ កម្ពុជាត្រូវមាននយោបាយការបរទេសឈ្លាសវៃ ដោយមិនត្រូវយកប្រទេសជិតខាងជាសត្រូវ មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង តែកុំរណបប្រទេសជិតខាង។ បន្តទំនាក់ទំនងជាប្រពៃណីល្អជាមួយប្រទេសចិន តែកុំពឹងអាស្រ័យចិនជ្រុលពេក និងរក្សាទំនាក់ទំនងល្អជាមួយលោកខាងលិច ដើម្បីរក្សាតុល្យភាពការទូតនិងទីផ្សារសម្រាប់ផលិតផលផលិតនៅស្រុកខ្មែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post