
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងដកហូតអាវុធខ្លីមួយដើមផងដែរ ។
ប្រភពបានឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើ គឺជាក្រុមចោរចេញប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មួយរយៈក្រោយមកនេះ។
យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតនៃដំណើរបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ គឺពុំមានប្រភពណាបង្ហើបអោយដឹងពីដំណើររឿងនៃការបង្ក្រាបឡើយ ពោល គឺកម្លាំងនគរបាលជំនាញកំពុងបន្តនីតិវិធីតាមជំនាញរបស់ខ្លួន៕


