
ក្រោយពីមានរូបប៉ុន្មានសន្លឹកដែលសង្ឃមួយអង្គ ចូលជួបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ហើយលុតជង្គង់មុខ សម្ដេច ហេង សំរិន នៅលើបណ្តាញ Facebook រួចមកធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង ។
ក្រោយពីមានការផ្ទុះប្រតិកម្មបែបនេះ ព្រះសង្ឃបានមានសង្ឃដីកាបកស្រាយថា ការដែលលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន មិនមែនជាការបង្គាប់បញ្ជារបស់សម្តេច ហេង សំរិន នោះឡើយ គឺជាការប្រព្រឹត្តដោយព្រះអង្គខ្លួនឯង ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ធានាជួយសាងសង់ព្រោះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភ្លេចខ្លួនថា ជាសង្ឃ។
សូមទស្សនាវីដេអូ៖

