header ads

Sponsor

ភ្នំពេញៈ រថយន្តគ្លីនិក សុធា រិទ្ធ បែកចាន ដឹកសកសពយកទៅសង្រ្គោះ រួមជាមួយជនរងគ្រោះម្នាក់របួសបាក់ជើង ក្រោយពីជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីឆ្លាម បើករំលោភចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូចំនួន២គ្រឿង ជាបន្តបន្ទាប់ នៅវេលាម៉ោង៧៖៤៥នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកកាមរីឆ្លាម១គ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 2K-4872 បើកបរដោយស្រ្តីម្នាក់ បើកបោះពួយល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត វ៉ាជែងគេឯងជាបន្តបន្ទាប់ ដល់ចំណុចខាងលើ រថយន្តបានបើកចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់ ដែលបើកពីកើតទៅលិចច្រាសទិសគ្នា មួយគ្រឿង ម៉ាកហុងដា សេ១២៥ និងមួយគ្រឿងទៀត ម៉ាក ហុងដាវេវ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ម្នាក់ទៀតរងបាក់ជើង រីឯស្រ្តីជាអ្នកបើកបររថយន្ត ត្រូវបានប៉ូលិសប៉ុស្តិ៍នៅជាប់ទីនោះឃាត់បានភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀត របួសបាក់ជើង ភ្លាមៗគ្រាន់តែប្រព័ន្ធវិទ្យុទាក់ទងរបស់ស្ថាប័ណប៉ូលិសរាយការណ៍ជុំវិញសភាពការខាងលើនេះភ្លាម លេចក្បាលឡានគ្លីនិក សុធា រិទ្ធ បែកចាន មកដល់ទីតាំងកើតហេតុភ្លែត ចាប់លើកសាកសព និងជនរងរបួសបាក់ឡើងឡើងឡាន ដឹកយកទៅគ្លីនិករបស់គេ នៅឯខាងបែកចានភ្លាម ទោះជាពលរដ្ឋ សមត្ថកិច្ចឃាត់ ឲ្យទុកសាកសព រងចាំពិនិត្យស្លាកស្នាមសិនមិនបាន ក្នុងហេតុផលរបស់គាត់ដឹកសាកសពយកទៅសង្រ្គោះសិនក្រែងមានជីវិតឡើងវិញ។

តែបើតាមមតិប្រជាពលរដ្ឋ បានលើកឡើងថា វប្បធម៌របស់ក្រុមឡានដឹកសព ឲ្យតែមានសពគ្រោះថ្នាក់បែបនេះ ដណ្តើមប្រជែងគ្នា ឡានបើករបូតកង់ចោល សំខាន់ឲ្យបានលើកសពដាក់លើឡានបានមុន បើមិនចឹងទេ​ ក្រុមអ្នកកាងដឹកសពក្នុងទីក្រុងមកក្រោយ​ ក៏ដណ្ដើមយកសពបាន ទើបឡាន សុធា រិទ្ធ បែកចាននេះ ប្រញាប់​លើកសពដាក់លើឡានហើយ បើករត់គេចទៅបាត់ រកតែសមត្ថកិច្ចពិនិត្យស្លាកស្នាមមិនបាន សង្ស័យម្ចាស់ថៅកែគ្លីនិក ប្រាប់ឲ្យធ្វើបែបនេះហើយមើលទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post