
ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មានសេចក្ដីរាយការណ៍បឋមពីក្រុមការងារ ខេមប៉ុស្តិ៍ បានឲ្យដឹងថា មុននេះបន្តិច មានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារត់មកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានឆាបឆេះឡើងនៅវេលាម៉ោង៩៖៣៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ចំពោះមូលហេតុ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកអធិការស្រុកមេមត់ កំពុងសហការជាមួយក្រុមពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។
ព័ត៌មានពិស្ដារក្រុមការងារអង្គភាពសារព័ត៌មាន ខេមប៉ុស្តិ៍ នឹងជម្រាបជូនពេលក្រោយ៖









