header ads

Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោគ បើករថយន្តហាយព្រីតមួយគ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បណ្តាលវៀចមួយកង់រថយន្ត បង្កបែកខាងមុខខាងឆ្វេងទៅមុខលេងរួច ចំណែកម្ចាស់ដេកលក់ក្នុងរថយន្តធ្វើប្រងើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបផ្លូវភ្លោះអូឬស្សី តាមបណ្តោយផ្លូវមុនីរវង្ស​ កែងនិងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាមពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តកាមរីហាយព្រីតមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-5042 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចមួយអស់កង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រជា២០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។ ចំណែកម្ចាស់រថយន្តដេកលក់ក្នុងរថយន្តធ្វើប្រងើយ។ ក្រោយហេតុការសាច់ញាត្តិខាងម្ចាស់រថយន្តបង្កបានចុះមកដល់រួចដាស់ឲ្យធ្ញាក់ឡើងរួចបានយកត្រឡប់ទៅផ្ទះបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់រួចធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post