header ads

Sponsor

ភ្នំពេញៈ បើទោះជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិស័យឯកជន យ៉ាងណាក៏ដោយ ក៏ប៉ុន្តែស្ថានភាព នៃវិនិច្ឆ័យរកមេរោគ រលាកថ្លើមប្រភេទB វីរុសជំងឺរលាកថ្លើមប្រភេទC មហារីកមាត់ស្បូន (វីរុស HPV), ជម្ងឺរបេង (MTB)ជាដើម ដែលពីមុនមកត្រូវស្វែងរកការពិនិត្យ នៅក្រៅប្រទេសនោះ ឥឡូវនេះ ត្រូវបានអ្នកឯកទេស នាំយកនូវម៉ាស៊ីនស្វ័យប្រវត្តថ្មីបំផុត ស្តង់ដា អាមេរិក មកពិនិត្យជូនប្រជាជនកម្ពុជា នៅក្នុងប្រទេសផ្ទាល់តែម្តង។

លោក លី វ៉ាន់ថាន់ ប្រធានផ្នែកមន្ទីរពិសោធន៍ នៃ មន្ទីរពេទ្យជោរៃ ភ្នំពេញ បានឱ្យដឹងថា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយទាំងពេលវេលា និង ប្រាក់កាក់ ជូនប្រជាជនកម្ពុជា មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានដាក់ឲ្យដំណើរ ការសេវាកម្មពិសោធន៍ រាប់មេរោគ រលាកថ្លើមប្រភេទ បេនិងសេ, វីរុស អេចភីវី និងជម្ងឺរបេង អិមធីប៊ី (MTB)ដោយពុំចាំបាច់ផ្ញើរទៅបរទេស និងរងចាំលទ្ធផលយូរ ដូចមុនទៀតឡើយ។

លោក លី វ៉ាន់ថាន់ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែកុម្ភះនេះតទៅ អ្នកជម្ងឺ ដែលមានបញ្ហាពិបាកស្វែងរក និងធ្វើដំណើរឆ្ងាយ ដើម្បីទទួលសេវាខាងលើ នឹងលែងព្រួយបារម្ភទៀតហើយ ព្រោះថា មន្ទីរពេទ្យយើង បានសហការ ជាមួយក្រុមហ៊ុន វៀតអេ ខុបភើរ៉េសិន ដើម្បីនាំយកម៉ាស៊ីន ផ្នែកពិនិត្យ និង រាប់មេរោគដ៏ថ្មីបំផុតមកកម្ពុជា ដើម្បីបំពេញតម្រូវការ អ្នកជំងឺដែលមានបញ្ហាដូចខាងលើនេះ។

លោក ង្វៀន ដានវ៉ី (Nguyen Dang Que) អនុប្រធានក្រុមហ៊ុន វីតតា ខបភើរ៉េតសិន ឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនលោកបានសហការជាមួយ បណ្តាមន្ទីរពេទ្យ ជាច្រើននៅក្នុងប្រទេសវៀតណាម ហើយពេលនេះ បានសហការបន្ថែម ជាមួយមន្ទីរពេទ្យជោរៃ ភ្នំពេញ ដើម្បីកាត់បន្ថយពេលវេលា និងបន្ថយការចំណាយ របស់អ្នកជំងឺ ដែលទទួលសេវា ទាំងនេះឲ្យទាន់ពេលវេលា ដែលពីមុនអ្នកជំងឺត្រូវរង់ចាំពី៣ ទៅ៧ថ្ងៃ ប៉ុន្តែពេលនេះ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ គឺអាចទទួលបានលទ្ធផល និងមានគុណភាពដូចគ្នា។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសដាក់ឲ្យដំណើរការសេវាកម្មពិសោធន៍ រាប់មេរោគខាងលើនេះ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ មានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ១០% ដល់អតិថិជន ចាប់ពីថ្ងៃទី១៥ ខែកុម្ភះ ដល់១៥ ខែមីនា ឆ្នាំ២០១៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post