header ads

Sponsor

ពោធិ៍សាត់ៈ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអន្លង់រាប បានសហការជាមួយកម្លាំង អធិការ ដឹកនាំដោយលោក វរៈសេនីយត្រី លួង ប៊ុនឡាយ ឋានៈអធិការរងផ្នែកការងារព្រហ្មទណ្ឌ បានចុះបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ចំនួនពីរវង់ ដោយចាប់បានតែស្បែកជើងប្រុស ស្រី១១គូ រីឯមនុស្ស គ្មានចាប់បានម្នាក់សោះឡើយ ។

ករណីនេះត្រូវគេធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមផ្ទះរបស់ឈ្មោះ សៅ រដ្ឋា (ហៅកាធំ) ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចចាប់បានវត្ថុតាងផងដែរ បៀរពណ៌ខៀវ ចំនួន២៦០សន្លឹក, លុយខ្មែរចំនួន១៧០០០៛, កំរាលកន្ទេលចំនួន០២និងភួយចំនួន០១, ទ្រនាប់ជើងចំនួន១១គូ, សៀវភៅកត់កន្ទុយលេខចំនួន១ក្បាល, ម៉ូតូចំនួន០៦គ្រឿង, ម៉ូតូអាសង់ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៨ចំនួន០៣គ្រឿង, ម៉ូតូអាសង់ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៧ចំនួន០១គ្រឿង, ម៉ូតូស្កុបពី ពណ៌សចំនួន០១គ្រឿង និង មូតូអាវេវអាល់ហ្វា ពណ៌ខៀវចំនួន០១គ្រឿង (អត់ស្លាកលេខ) ចំណែកម៉ូតូ០៥គ្រឿង ។ ចំពោះអ្នកលេងល្បែងបានរត់គេចខ្លួនអស់។

វត្ថុតាងទាំងអស់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post