header ads

Sponsor

ក្រុងព្រះសីហនុ ៖ វេលាម៉ោងជិត៣កន្លះ រសៀលថ្ងៃ ០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តធំ បើកបុករះរថយន្តច្រើនគ្រឿងទៀតនៅផ្លូវបំបែករ៉ា កើតជាអគ្គីភ័យ ក្នុងមាននោះរថយន្តខ្លះបានជ្រុលបុកចូលដល់ផ្ទះលក់ចាប់ហួយជាប់ផ្លូវ។

ប់ើតាមសេចក្តីរាយការណ៍បឋមថា មានស្ត្រីម្នាក់ដែលកំពុងទិញឥវ៉ាន់ក្នុងផ្ទះលក់ចាប់ហួយនោះបានស្លាប់នៅហ្នឹងកន្លែង ហើយអ្នកបើកបររថយន្តដឹកថ្មគ្រោះដែលសមត្ថកិច្ចអះអាងថាជារថយន្តបង្កបានរងរបួសធ្ងន់។

ភ្លាមៗក្រុមសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យបានអន្តរាគមន៍ជួយសង្គ្រោះ ពិសេសគឺការពន្លត់អគ្គីភយ័កុំអោយឆេះរាលដាល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post