header ads

Sponsor

ភ្នំពេញៈ​ បុរស​ម្នាក់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ ចំនួន​២​ករណី​ ១.​ការ​អនុវត្ត​ច្បាប់​ខុស​នីតិវិធី​ ទី​២.​ អំពើ​ហិង្សា ​ដោយ​ចេតនា​ ទៅ​លើ​ក្រុម​មន្ត្រី​ន​របាល​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បាន​ចាប់​រូប​គាត់​ ហើយ​ប្រើ​អំពើ​ហិង្សា​ថែម​ទៀត​ ។​ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ប្រភព​ពី​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​មនុស្ស​មួយ​ក្រុម​និង​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មន្ត្រី​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរ​បាលជាតិ​ ស្លៀកពាក់​ស៊ីវិល​ បាន​ចាប់​បុរស​ម្នាក់​​ញាត់​ចូល​រថយន្ត​ដឹក​មក​អគ្គស្នងការ​នគរបាល​ជាតិ​ សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ។​

​បុរស​រង​គ្រោះ​ ដែល​ត្រូវ​បាន​នគរបាល​ចាប់​ច្រឡំ​ មានឈ្មោះ​ ឡាយ​ ប៊ុ​ន​ថូ​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅ​ សង្កាត់​ទួល​ទំពូង​២​ ផ្លូវ​៤៧៦​ ខណ្ឌចំការមន​ ធ្វើការ​នៅ​ក្រសួង​ធនធានទឹក​ នៅ​នាយកដ្ឋាន​ការ​ត្រួតពិនិត្យ​ ធ្វើ​អាជីវកម្ម​ នឹង​អាភិ​រក្ស​ ត្រូវ​នគរបាល​ចាប់​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​ ជិត​កា​រ៉ា​ស់​សាំង​សូ​គី​មិច​។​

​បុរស​រង​គ្រោះ​បន្ត​ថា​ ក្រុម​មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​គាត់​ចំនួន​៥​ដៃ​ ​ ហើយ​ដឹក​មក​យក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ មន្ត្រី​នគរបាល​បាន​ហៅ​មនុស្ស​ម្នាក់​មក​ចង្អុលបង្ហាញ​ តើ​បុរស​ម្នាក់​ហ្នឹង​មែន​?​ មនុស្ស​ម្នាក់​ដែល​មន្ត្រី​នគរបាល​ ដែល​ឲ្យ​ចង្អុលបង្ហាញ​ បាន​ឆ្លើយ​ថា​ មិនមែន​បុរស​ដែល​គាត់​មក​ហ្នឹងទេ​ គ្រាន់​តែ​អាវ​ស​ ដូច​គ្នា​តែ​ប៉ុណ្ណោះ ​។​

​ក្រោយ​ពី​ដឹង​ថា ​ចាប់​ច្រឡំ​មនុស្ស​ មន្ត្រី​នគរបាល​ទាំងអស់​ បាន​សុំ​ទោស​បុរស​ម្នាក់​ដែល​ចាប់​ច្រឡំ ​។​ តែ​បុរស​ម្នាក់​នោះ​បាន​ឆ្លើយ​ថា​ គា​ត់​មិន​អាច​ទទួល​បាន​ទេ​ ព្រោះ​មន្ត្រី​នគរបាល​ជា​អ្នក​អនុវត្ត​ច្បាប់​ ត្រូវ​តែ​ស៊ើ​ប​អង្កេត​ ឲ្យ​បាន​ច្បាស់​ ការ​អនុវត្ត​បែប​នេះ​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់​ខ្លាំង​ណាស់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​ សារព័ត៌មាន​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។​

​ជាមួយ​គ្នា​នេះ​ដែរ​ សារព័ត៌មានក៏​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ​ ពាក់ព័ន្ធ​ករណី​មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដែល​តែងតែ​ចាំ​មនុស្ស​ច្រឡំ​ជា​ញឹកញាប់​ តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post