header ads

Sponsor

ភ្នំពេញៈ បុរស២នាក់ ឪពុកកូន ខណៈបើកឡានមកពីខេត្ត មកឈប់ទុកឡានចោលនៅក្នុងបរិវេនវិហារឥស្លាម (បឹងកក់) ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋជួយបាញ់ទឹកពន្លត់ កាលពី​វេលាម៉ោង៩៖​៥៥នាទីព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំង២០១៩ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្ដីអ៊ុំ​ម្ចាស់ឡាន ឈ្មោះ សុខ អាយុ៦៨ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់និងកូន បានជិះឡានម៉ាកតូរីស ពណ៌ខៀវ ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 2A-3684 ដែលទើបមកពីខេត្តស្ទឹងត្រែង ដើម្បីមកមើលក្មួយដែលសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយពួកគាត់ហេវបាយពេក ក៏បានទុកឡានចោលនៅក្នុងបរិវេណវិហារឥស្លាម (បឹងកក់) ដើម្បីទៅរកហូបបាយនៅជិតនោះ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ បានរត់ទៅប្រាប់គាត់ថា ឡានរបស់គាត់បានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះ ពេលនោះ គាត់ និងប្រជាពលរដ្ឋខ្លះ បានយកធុងប៉េត្រូ ដងទឹកមកជះ ហើយខាងប្រជាការពារសាលាខណ្ឌដូនពេញបានចេញម៉ូតូទឹក២គ្រឿង មកបាញ់ទើបរលត់ទៅវិញ។

ដោយសារតែរថយន្តនោះឆេះខ្លួនឯងមិនប៉ះពាល់ដល់ទ្រព្យអ្នកដទៃហើយម្យ៉ាងវិញទៀតមិនមានអ្នកគ្រោះថ្នាក់នោះ ទើបសមត្ថកិច្ចមូលដ្ឋានបានអនុញ្ញាតឲ្យម្ចាស់រថយន្តនោះចាត់ចែងយកទៅជួសជុលដោយខ្លួនឯងទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post