
បន្ទាយមានជ័យៈ អាជ្ញាធរក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវនៃប្រទេសថៃ បានបើកយុទ្ធនាការរួមគ្នា ដើម្បីសម្អាតបរិស្ថានជុំវិញមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
យុទ្ធនាការនេះធ្វើឡើងដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ "ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ" ដែលប្រព្រឹត្តិនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីគ្រប់ស្ថាប័ន អង្គភាពពាក់ពន្ធ័ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពនគរបាលអន្តោប្រវេសន៍ច្រកទ្វារផងដែរ៕







