header ads

Sponsor

តាកែវៈ ក្រុមចោរប្លន់ស្ទាវមួយក្រុមដែលតែងតែធ្វើសកម្មភាពប្លន់ជាប្រចាំ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ចំនួន៧នាក់ ត្រូវប៉ូលិសស្រុកបាទី សហការណ៍ជាមួយប៉ូលិសស្រុកឱរ៉ាល់បង្រាបបានហើយ។

ការបង្ក្រាបក្រុមចោរស្ទាវនេះ ធ្វើឡើងនៅថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាទី បានប្រាប់ឲ្យដឹងថា ដំបូងឡើយសមត្ថកិច្ច បានសហការជាមួយប៉ូលិសស្រុកឱរ៉ាល់ បានធ្វើការឃាត់ខ្លួជនសង្ស័យម្នាក់ ដែលមានឈ្មោះ ទីប វិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក់ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមដីការបស់តុលាការសាលាដំបូងខេត្តតាកែវលេខ ១៥៧/២០១៨ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយជាប់ពាក់ព័ន្ធករណីលួច ប្រព្រឹត្តនៅផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យខាងលើ និងសួរចម្លើយរួច ទើបដឹងតម្រុយរហូតឈានដល់ការចាប់ខ្លួបបក្ខពួកបាន៦នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងអំពើលួចកន្លងមក។ ជនសង្ស័យទាំង៦នាក់នោះ ទី១-ឈ្មោះ ទ្រេស រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី។ ទី២. ឈ្មោះ សៅ រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី។ ទី៣. ឈ្មោះ ពៀច ពុតទី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។ ទី៤. ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុក អាយុ២០ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។ ទី៥. ឈ្មោះ សួង សុបឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសំរោង ឃុំសូភី ស្រុកបាទី។ ទី៦. ឈ្មោះ កាន់ នីប ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី។

ឥឡូវនេះជនដៃដល់ទាំង៧នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវសម្រេចតាមច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post