
កំពង់ឆ្នាំងៈ យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីរថយន្តធុនធំ២គ្រឿង បោលបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៣១.១៣២ ចំណុចត្រពាំងខ្នារ ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តប្រភេទយីឌុប២គ្រឿងបុកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសមនុស្ស៤នាក់ (ប្រុស ធ្ងន់២នាក់) ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង បានរក្សានៅកន្លែងកើតហេតុបណ្តោះអាសន្ន រង់ចាំសាងអីវ៉ាន់ និងស្ទូចយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕






