header ads

Sponsor

ភ្នំពេញៈ រថយន្ត​​ Mazda ពាក់​ស្លាក​លេខ​ ខ.មមួយគ្រឿង​​ បើក​​បោះពួយ​ដូចហោះ ​ជ្រុល​បុក​រះ​សំយ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ខ្ទេច​អស់​ប្រវែង​ជាង​២០ម៉ែត្រ​ រួចហើយរថយន្ត​បង្ក​ បើ​​ករត់ យកទៅទុក​ក្នុង​បុរី​យ៉ាង​សង្ហា​ តែចៃដន្យ​សមត្ថកិច្ចខណ្ឌឫស្សីកែវ​ រកឃើ​​ញដដែល។

គ្រោះថ្នាក់ចរាចរណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​១១យប់​ ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ស្ថិត​នៅ​ផ្លូវ​បេតុង​ ចំណុចផ្សារ​ភូមិ​សិរីយា​ ​ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ​Mazda BT50 ពណ៌​ស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01 2-8499 បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើ​ត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​ស្រាប់​តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ស្ដាំ​ជ្រុល​ទៅ​បុក​រះ​បង្គោល​សំយ៉ាបមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​បាក់​ខ្ទេច​អស់​ប្រវែង​ជាង​២០ម៉ែត្រ​។ ភ្លាមៗ​នោះ​​រថយន្ត​បង្ក​ មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ​ ថែម​ទាំង​បើ​ក​រត់​គេច​ចូល​ទៅ​ក្នុង​បុរី​មួយ​កន្លែង​សំងំ​យ៉ាង​សង្ហា​តែ​ម្ដង​។

ក្រោយកើ​ត​ហេតុ​ក៏​មាន​ខាងតំណាង​រថយន្ត​បង្ក​បាន​ចុះ​មក​ធ្វើ​ការ​ចរចា​គ្នា​​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ដែល​រង​ការ​ខូចខាត ដោយ​សុំ​ធ្វើ​សំយ៉ាប​ផ្ទះ​ថ្មី​ឲ្យ​វិញ ​​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​តែ​ម្តង​​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post