header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីអាជ្ញាធរខណ្ឌមានជ័យ​ បានជូនដំណឹង​ប្រាប់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅជាប់​ដងផ្លូវ ​ឲ្យ​បញ្ឈប់​ការជួល​ទីធ្លា​មុខផ្ទះ​ឲ្យ​គេ​ដាក់លក់​អីវ៉ាន់​ តាមចិញ្ចើមផ្លូ​វ ដោយត្រូវរក្សាចិញ្ចើមថ្នល់ ទុកសម្រាប់អ្នកថ្មើរ​ជើងដើរ មិនត្រូវដាក់សម្ភារៈផ្សេងៗ ឬផ្លាកបាណូ ទទឹងទទែង នៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់រួចរាល់ហើយ និងធ្វើកិច្ចសន្យាជាច្រើនដងហើយដែរ ចំពោះម្ចាស់ទីតាំង​ណា​ មិនចូលរួមសហការជាមួយនោះ​ អាជ្ញាធរខណ្ឌមានជ័យ​ នឹងចុះកាត់ដោយខ្លួនឯងផ្ទាល់តែម្តង ដោយមិនទទួលខុសត្រូវនោះទេ។

នាព្រឹកថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាព ទីក្រុងឲ្យបានល្អ និងដោយមានការណែនាំ និងបង្អុលបង្ហាញ​ពីលោក ពេជ្រ កែវមុនី ​អភិបាលខណ្ឌមានជ័យ និងលោក ​ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ទទួលបន្ទុកសណ្តាប់ធ្នាប់​ បានឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដឹកនាំដោយលោក ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយសង្កាត់ស្ទឹងមានជ័យ៣ ចុះរៀបចំស​ណ្តាប់ធ្នាប់ និងអនុវត្តវិធានការ​ កាត់យ៉ាប កាត់ផ្លាកយីហោរ ដែលគ្មានច្បាប់អនុញ្ញតចេញពីលើចិញ្ចើមថ្នល់ តាមបណ្ដោយចេញចូលផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ បានបណើរៗហើយ ព្រោះ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ការធ្វើ​ចរាចរ​ដល់​អ្ន​ក​ដំណើរ នៅតាមផ្លូវនេះ។

អាជ្ញាធរខណ្ឌមានជ័យ សូមសំណូមពរដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរក្សាចិញ្ចើមថ្នល់ទុកសម្រាប់ថ្មើរ​ជើងដើរ មិនត្រូវដាក់សម្ភារៈផ្សេងៗ នៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់ឡើយ ពិសេសត្រូវចូលរួមទាំងអស់គ្នា ការពាររក្សាចិញ្ចើមថ្នល់ទុកប្រើប្រាស់ជាប្រយោជន៍រួម និងចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុងយើងឲ្យបានល្អផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post