header ads

Sponsor

សៀមរាបៈ យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី មានករណីចោរឆក់កាបូបនៅតាមបណ្តោយផ្លូវ ជា សុីម ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។

ជនសង្ស័យមានឈ្មោះ ម៉ង់ ម៉ន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្ត សៀមរាប មុខរបរកម្មករសំណង់ និងរត់ម៉ូតូឌុប នៅពេលយប់ ប្រើប្រាស់មធ្យោបាយម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង ស៊េរី២០១១ ពាក់ស្លាកលេខបាត់ដំបង 2K6268 ។ ជនរងគ្រោះមានឈ្មោះ រិន ម៉ានី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ក្រោយពីឆក់កាបូបរបស់នារីរងគ្រោះបានសម្រេច ហើយជនសង្ស័យជិះម៉ូតូសំដៅមកទិសខាងកើត បានប្រហែល៥០០ម៉ែត្រ ដល់ចំណុចការ៉ាសសាំងតេលាខ្នារ ត្រូវបាននារីរងគ្រោះចិត្តក្លាហាន ជិះម៉ូតូបំបុកម៉ូតូជនសង្ស័យ បណ្តាលឲ្យដួលទាំង២នាក់ ទើបត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារភូមិខ្នារ ឃាត់បាន ហើយបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post